កត្តាសំខាន់ជាងអាថ៏កំបាំងនោះគឺស្នេហា

ជាញឹកញាប់ខ្ញុំតែប្រាប់ខ្លួនឯងអោយស្ងាត់ហើយឈប់ទាមទារអ្វីដែលខ្លួនចង់បានពីស្នេហ៏។ចង់ស្តាប់នូវអ្វីដែលចង់ស្តាប់នឹងចង់អោយគេនិយាយនូវអ្វីដែលចង់ស្តាប់។អ្នកជឿដែលទេយើងកាន់តែចង់អោយគេនិយាយ តែគេមិននិយាយ​ ព្រោះអ្នកណាក៏សុទ្ធតែមានរឿងផ្ទាល់ខ្លួនចង់លាក់បាំងមិនចង់បើកបង្ហាញ។ជាសង្សានឹងគ្នាមិនមែនមានសិទ្ធីដឹងគ្រប់ប្រភេទសំណួរហាមឃាត់ដែរ។

ហេតុអ្វីអីចឹង?

ចង់សួរអ្វីក៏មិនឆ្លើយ​ ចង់ធ្វើអ្វីក៏មិនបាន?

បើសួរគេថា «ជាសង្សានឹងគ្នាហេតុអ្វីចាំបាច់លាក់បាំង»៕

គេនឹងឆ្លើយថា «ជាសង្សានឹងគ្នាចាំបាច់ត្រូវដឹងគ្រប់រឿងមែន»?

ហត់នឿយដែរទេ?


បើជួបគូស្នេហ៏ដែលមានរឿងផ្ទាល់ខ្លួនច្រើន!មានអាថ៏កំបាំងច្រើន!

បើដឹងតែមិនកែប្រែតស្សនៈអវជ្ចមានអោយមកវជ្ជមានទេស៊ូ មិនដឹង ល្អជាងពុំបាច់ដឹងថា ហេតុអ្វីក៏មានអាថ៏កំបាំងវាមិនសំខាន់ស្មើនឹងការដែលយើង ដឺងចិត្តខ្លួនឯង៕

ជួនកាល អាថ៏កំបាំងផ្សេងៗមិនមែនជារឿងសំខាន់អោយយើងខ្វល់នឹងវាទេ

វាមានន័យជាងប្រសិនជាគូស្នេហ័ចង់សារភាពអោយយើងស្តាប់ដោយខ្លួនគេផ្ទាល់ដោយមិនចាំបាច់ហត់អោយយើងទៅស្វែងរក៕

ឈប់កើតទុក្ខចំពោះរឿងដែលមិនមែនជារឿងយើងនោះជីវិតនឹងស្រស់ស្រាយ។បើស្នេហាល្អស្រាប់ហើយកុំយករឿងមិនសំខាន់មកបំផ្លាញវា ថ្លឹងថ្លែងរឿងសំខាន់ៗអោយល្អ អ្វីដែលសំខាន់ជាង អាថ៏កំបាំងនោះគឺស្នេហា