ជាញឹកញាប់ខ្ញុំតែប្រាប់ខ្លួនឯងអោយស្ងាត់ហើយឈប់ទាមទារអ្វីដែលខ្លួនចង់បានពីស្នេហ៏។ចង់ស្តាប់នូវអ្វីដែលចង់ស្តាប់នឹងចង់អោយគេនិយាយនូវអ្វីដែលចង់ស្តាប់។អ្នកជឿដែលទេយើងកាន់តែចង់អោយគេនិយាយ តែគេមិននិយាយ ព្រោះអ្នកណាក៏សុទ្ធតែមានរឿងផ្ទាល់ខ្លួនចង់លាក់បាំងមិនចង់បើកបង្ហាញ។ជាសង្សានឹងគ្នាមិនមែនមានសិទ្ធីដឹងគ្រប់ប្រភេទសំណួរហាមឃាត់ដែរ។
ហេតុអ្វីអីចឹង?
ចង់សួរអ្វីក៏មិនឆ្លើយ ចង់ធ្វើអ្វីក៏មិនបាន?
បើសួរគេថា «ជាសង្សានឹងគ្នាហេតុអ្វីចាំបាច់លាក់បាំង»៕
គេនឹងឆ្លើយថា «ជាសង្សានឹងគ្នាចាំបាច់ត្រូវដឹងគ្រប់រឿងមែន»?
ហត់នឿយដែរទេ?
បើជួបគូស្នេហ៏ដែលមានរឿងផ្ទាល់ខ្លួនច្រើន!មានអាថ៏កំបាំងច្រើន!
បើដឹងតែមិនកែប្រែតស្សនៈអវជ្ចមានអោយមកវជ្ជមានទេស៊ូ មិនដឹង ល្អជាងពុំបាច់ដឹងថា ហេតុអ្វីក៏មានអាថ៏កំបាំងវាមិនសំខាន់ស្មើនឹងការដែលយើង ដឺងចិត្តខ្លួនឯង៕
ជួនកាល អាថ៏កំបាំងផ្សេងៗមិនមែនជារឿងសំខាន់អោយយើងខ្វល់នឹងវាទេ
វាមានន័យជាងប្រសិនជាគូស្នេហ័ចង់សារភាពអោយយើងស្តាប់ដោយខ្លួនគេផ្ទាល់ដោយមិនចាំបាច់ហត់អោយយើងទៅស្វែងរក៕
ឈប់កើតទុក្ខចំពោះរឿងដែលមិនមែនជារឿងយើងនោះជីវិតនឹងស្រស់ស្រាយ។បើស្នេហាល្អស្រាប់ហើយកុំយករឿងមិនសំខាន់មកបំផ្លាញវា ថ្លឹងថ្លែងរឿងសំខាន់ៗអោយល្អ អ្វីដែលសំខាន់ជាង អាថ៏កំបាំងនោះគឺស្នេហា៕