១៨ចំនុច​ ដែល​ខ្ញុំ​បាន​រៀន​ពី​ជីវិត (អ្នក​​ Sad Sad អាន​ហើយ​នឹង​ធូរ​ទ្រូង)

មេរៀន​ជីវិត​​គឺ​មិន​មាន​ទី​បញ្ចប់ ហើយ​ដោយ​សារ​មេរៀន​​​ភាគ​ច្រើន​តែង​តែ​មក​ព្រម​គ្នា​ជាមួយ​ភាព​ឈឺចាប់ ការ​បែកបាក់ ឬ​កម្មពៀរ ទើប​ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​​​​អាច​ជួយ​​​បន្ធូរបន្ថយ​​បញ្ហា​ឲ្យ​កាន់​តែ​ស្រាល​​ឡើង​សម្រាប់​ជីវិត​យើង​ទៅ​ខាង​​មុខ។ ខាង​ក្រោម​នេះ​គឺ​ជា​មេរៀន​ជីវិត​ខ្លះ​ៗ​ដែល​ខ្ញុំ​បាន​រៀន​សូត្រ​ពី​ជីវិត និង​ចង់​ចែក​រំលែក​ដល់​អ្នក​ទាំង​អស់​គ្នា ដែល​សង្ឃឹម​ថា​នឹង​អាច​ឲ្យ​អ្នក​​​ទទួល​បាន​អារម្មណ៍​ធូរស្បើយ​ពី​ទុក្ខ​ខ្លះ ក្រោយ​ពី​បាន​ស្វែង​យល់៖

១. ជីវិត​មិន​​​យុត្តិធម៌​​រហូត​ទេ រឿង​អាក្រក់​ៗ​ច្រើន​តែ​កើត​ឡើង​លើ​មនុស្ស​ល្អ។

២. ក្ដី​សុខ​សំខាន់​ជាង​ភាព​ត្រឹមត្រូវ។ ជីវិត​ដែល​ប្រកាន់​ភាព​ត្រឹមត្រូវ​គ្រប់​ពេល គឺ​ពិបាក​រក​ក្ដី​សុខ​ណាស់។

៣. ការ​ឈ្នះ មិន​​មែន​ជា​គ្រប់​យ៉ាង​សម្រាប់​ជីវិត​នោះ​ទេ មិន​ថា​ការ​ឡើង​តំណែង ការ​មាន​លុយ​កាន់​តែ​ច្រើន ការ​ឈ្នះ​ពាន​​រង្វាន់​ផ្សេង​ៗ ឬ​បាន​ចំនួន Like លើ​ Facebook ក៏​ដោយ។

៤. ពេលវេលា​មិន​អាច​ព្យាបាល​ការ​ឈឺ​ចាប់​បាន​ទាំង​អស់​នោះ​ទេ។ ពេល​ខ្លះ​យើង​ក៏​ត្រូវ​អត់ទ្រាំ​ជាមួយ​​ការ​ឈឺចាប់​ណាមួយ​អស់​មួយ​ជីវិត។

៥. ស្នេហា​គឺ​ជា​ចំណោទ សន្តិភាព​​គឺ​ជា​ចម្លើយ។

៦. ការ​ពិត​ គឺ​ជា​មូលដ្ឋាន​នៃ​ស្នេហា និង​ភាព​ស្ងប់។

៧. អ្នក​ណា​ៗ​ក៏​ចេះ​ខឹង​ដែរ ពេល​ខ្លះ​អ្នក​មិន​សូវ​ខឹង អាច​ខឹង​ខ្លាំង​ជាង​គេ​ទៀត​ផង។

៨. ចូរ​ស្មោះត្រង់​ជាមួយ​ខ្លួន​ឯង។ ការ​បង្ខំ​ចិត្ត​ធ្វើ គឺ​មិន​មែន​ជា​ដំណោះស្រាយ​ក្នុង​រយៈ​ពេល​វែង​នោះ​ឡើយ។

៩. ការ​រៀន​សូត្រ​ពី​វិធី​សម្រាក​គឺ​សំខាន់​ខ្លាំង​ណាស់។ ការ​ហាត់​ខ្លួន​​ឯង​ឲ្យ​នៅ​ស្ងៀម​ៗ​ខ្លះ​​ក៏​ជា​សិល្បៈ​មួយ​ដែល​ត្រូវ​មាន។

១០. អ្នក​គួរ​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្លួន​ធ្វើ នោះ​គុណភាព​ជីវិត​ទាំង​មូល​គឺ​អាស្រ័យ​លើ​អ្នក។


១១. អ្នក​​គ្មាន​ថ្ងៃ​អាច​គ្រប់គ្រង​ស្ថានការណ៍ បុគ្គល ឬ​អ្វី​ផ្សេង​ៗ​បាន​ ១០០%​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​គ្រប់គ្រង​​ការ​គិត​របស់​ខ្លួន​ចំពោះ​ស្ថានការណ៍ បុគ្គល ឬ​អ្វី​ផ្សេង​ៗ​បាន ១០០%។

១២. បញ្ហា​ភាគ​ច្រើន​របស់​មនុស្ស​យើង​កើត​ចេញ​ពី​ចរិត​កំណើត និង​រឿងរ៉ាវ​ក្នុង​ខួរ​ក្បាល​ដែល​យើង​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង។

១៣. ការ​ការពារ​ខ្លួន​ឯង​ខ្លាំង​ពេក​​ប្រៀប​ដូច​ជា​ការ​ប្រើ​កម្លាំង​ហួសហេតុ។

១៤. ទំនាក់ទំនង​ស្នេហា​ដែល​រឹងមាំ​អាស្រ័យ​លើ​ការ​​តស៊ូ​ព្យាយាម ដែល​អាច​ទទួលដឹង​បាន​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

១៥. អ្នក​ណា​ៗ​ក៏​មាន​ទុក្ខ​ដែរ។

១៦. ការ​ស្ដាប់ គឺ​ជា​កូនសោ​សំខាន់​នៃ​​ការ​ប្រាស្រ័យ​ទាក់ទង​​ដែល​មាន​ប្រសិទ្ធភាព ដូច្នេះ​ចូរ​និយាយ​ឲ្យ​បាន​តិច​ជាង​ស្ដាប់។

១៧. ភាព​កតញ្ញូ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល និង​ក្ដី​សុខ​កាន់​តែ​ច្រើន។

១៨. ផ្ដល់​អាទិភាព​ឲ្យ​រឿង​សប្បាយ​ៗខ្លះ នឹង​ធ្វើ​​ឲ្យ​អ្នក​មាន​កម្លាំង​​ជំរុញ​ទឹក​ចិត្ត។ រក​ឱកាស​ធ្វើ​ដំណើរ​ផ្សងព្រេង​ឲ្យ​បាន​យ៉ាង​ហោច​មួយ​ដង​ក្នុង​មួយ​ឆ្នាំ។

ជីវិត​ពេល​ខ្លះ​គ្មាន​ហេតុផល ប៉ុន្តែ​បើ​យើង​អាច​ទទួល​ស្គាល់​ការ​ពិត​បាន​ប៉ុណ្ណា យើង​នឹង​អាច​រស់​នៅ​បាន​ស្ងប់​ប៉ុន​នោះ ៕

ប្រភព៖កញ្ញា