នារីម្នាក់នេះចាំមិត្តប្រុសរបស់នាងមកទទួលនៅព្រលានយន្តហោះហើយស្រាប់​តែនាងទទួលបានការភ្ញាក់ផ្អើលយ៉ាងធំមួយ (មានវីដេអូ)

Malia ដែលមកពីមីឈីហ្គិន(Michigan)គ្រាន់តែបានចុះចតនៅព្រលានយន្តហោះអន្ដរជាតិទីក្រុងឡូសអេនជេលេសបន្ទាប់ពីវិលត្រឡប់មកពីស្រុកកំណើតវិញ។

នាងបានរំពឹងថាមិត្តប្រុសរបស់នាងគឺ Austin នឹងទទួលនាង។ ប៉ុន្តែនាងមិនដឹងអំពីអ្វីដែលនឹងកើតឡើងឡើយ។

លោក Austin គ្រោងនឹងស្នើសុំមិត្តស្រីរបស់គាត់រៀបការ នៅពេលដែលនាងមកដល់អាកាសយានដ្ឋានប៉ុន្តែគាត់មិនមានភាពក្លាហានហើយគាត់ក៏ស្នើរសុំឱ្យមិត្តរបស់គាត់ជួយ។

នៅពេលម៉ាលីយ៉ាបានដើរចុះពីជណ្ដើរយន្ត នាងពិតជាភ្ញាក់ផ្អើលពេលនាងឃើញមិត្តភក្តិម្នាក់របស់ អូស្ទីន កំពុងច្រៀងជាមួយហ្គីតា


ក្រោយមកអ្នកលេងហ្គីតាម្នាក់ទៀតមកចង្អុលផ្លូវប្រាប់នាងទៅកន្លែងដែលនាងត្រូវទៅ

នៅពេលនោះនាងកាន់តែមានការភ្ញាក់ផ្អើលនឹងស្ថានភាពនោះ ស្រាប់តែមិត្តប្រុសរបស់នាងមិនដឹងចេញមកពីណាបន្តច្រៀងឱ្យនាងបន្តទៀត ចុងក្រោយនាងក៏បានស្ដាប់បទចម្រៀងដែលតែងជាពិសេសសម្រាប់នាង នៅពេលដែលបទចម្រៀងនេះបានបញ្ចប់អូទីស្ទបានលុតជង្គង់ដើម្បីស្នើសុំម៉ាលីយ៉ារៀបការជាមួយគាត់

នាងបានឆ្លើយ យល់ព្រមមុនពេលដែលមិត្តប្រុសរបស់នាងស្នើរសុំនាងទៅទៀត គ្រាន់តែមើលក៏ដឹងថាមានសេចក្ដីសុខដែរ