តើអ្នកប្រើសាប៊ូអ្វីដើម្បីសម្អាតខ្លួនរបស់អ្នក សាប៊ូដុំ ឬសាប៊ូទឹក? ប្រសិនបើអ្នកជ្រើសរើសខុសវាអាចនឹងធ្វើឱ្យអ្នកកើតជំងឺមហារីក

នៅពេលនិយាយពីការងូតទឹកតើអ្នកត្រូវប្រើសាប៊ូប្រភេទណាមកសំអាត? ក្មេងភាគច្រើននិយាយថា សាប៊ូដុំឬសាប៊ូទឹកដែលអាចបង្កើតពពុះច្រើន។ ហើយអ្នកឯកទេសបានណែនាំថាអ្នកគួរតែប្រើសាប៊ូដុំនៅេពេលងូតទឹក។

ក្នុងវិស័យស្រាវជ្រាវអំពីជម្ងឺមហារីកសុដន់ក្រុមអ្នកវិភាគបានរកឃើញគ្រឿងផ្សំនៅក្នុងសាប៊ូទឹកមានឈ្មោះថា PARABEN ដែលវាទប់ស្កាត់ការរីកលូតលាស់នៃកោសិកាស្បែក។

ការប្រើសាប៊ូដែលមានសារធាតុខាងលើវាអាចនឹងបង្ករឱ្យមានប្រតិកម្មស្បែកឬដំបៅ។ ប្រសិនបើអ្នកប្រើសាប៊ូប្រភេទនេះអស់រយៈ១០ឆ្នាំហើយនោះអ្នកអាចបណ្ដាលឱ្យកើតមានជំងឺមហារីកថែមទៀតផង។

ហើយក្មេងពិតជាមានផលប៉ះពាល់ខ្លាំងជាមួយនិងសាប៊ូប្រភេទនោះ

ដំបូន្មានពីគ្រូពេទ្យ: ប្រសិនបើអ្នកពិតជាចង់ប្រើសាប៊ូទឹកដើម្បីលាងសម្អាតខ្លួនអ្នកត្រូវប្រាកដថាជ្រើសរើសសាប៊ូដែលមិនមានគ្រឿងផ្សំ PARABEN នៅក្នុងនោះ។

យើងសូមណែនាំឱ្យមនុស្សក្រប់គ្នាប្រើសាប៊ូដុំ

តើអ្នកចូលចិត្តប្រើសាប៊ូទឹកជាងសាប៊ូដុំមែនទេ?  ហើយទាំងនេះមិនមែនជាដំណឹងល្អសម្រាប់អ្នកឡើយ។ យើងភាគច្រើនជ្រើសរើសសាប៊ូទឹកដោយសារតែវាងាយស្រួលប៉ុន្តែវាមិនធ្វើឱ្យអ្នកមានសុខភាពឡើយ។


មុនដំបូងយើងនិយាយអំពីការផលិតរបស់សាប៊ូប្រភេទនេះ។ ការផលិតសាប៊ូប្រភេទទឹកភាគច្រើនគេយកខ្លាញ់សត្វដែលមានតម្លៃថោក  (សត្វគោឬចៀម) ហើយខ្លះទៀតអាចប្រើប្រាស់ខ្លាញ់បន្លែ (ប្រេងដូងឬគ្លីសេរីន) ។ បន្ទាប់មកពួកគេក៏អាចដាក់សារជាតិគីមីបន្ថែមដែលយកទៅលាយជាមួយនិងសាប៊ូ។

ការប្រើប្រាស់សាប៊ូដុំមិនប្រើពេលយូរ បើប្រៀបធៀបជាមួយនិការប្រើសាប៊ូទឹក ប៉ុន្តែមនុស្សជាច្រើនជ្រើសរើសសាប៊ទឹកដោយសារតែវាមានភាពងាយស្រួលជាង។

យើងត្រូវកត់សម្គាល់ថាយុវវ័យភាគច្រើនមានសុខភាពល្អនិងមានប្រព័ន្ធភាពស៊ាំល្អដូច្នេះពួកគេនឹងមិនមានអារម្មណ៍ផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ប្រភេទសាប៊ូទឹកឡើយ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលយើងចាស់ទៅប្រព័ន្ធភាពស៊ាំរបស់យើងនឹងចុះខ្សោយជាលំដាប់ហើយមានហានិភ័យខ្ពស់នៃការធ្លាក់ខ្លួនឈឺបើប្រៀបធៀបនឹងពេលយើងនៅក្មេង។

សារធាតុដែលបង្កគ្រោះថ្នាក់ទាំងនោះដែលបានប្រមូលផ្តុំនៅក្នុងស្រទាប់ស្បែកក្រោមស្បែកនៃស្បែករបស់យើងអស់រយៈពេលជាយូរ នឹងបានជ្រាបចូលទៅក្នុងសរីរាង្គរបស់យើង។ វានឹងពិបាកក្នុងការជាសះស្បើយពីប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើងដែលវាយប្រហារសារធាតុទាំងនេះនៅពេលយើងចាស់។

ដូច្នេះជំរើសវាជារបស់អ្នកថាតើអ្នកចង់ទទួលបានសុខភាពល្អឬទេ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES