នេះនៅស្រុកគេ! បុរសពិការម្នាក់ជ្រុះលុយពីវ៉ាលី ១លាន ដុល្លារ ប៉ុន្តែអ្នកដំណើរបានធ្វើរឿងមួយដែលនឹកស្មានមិនដល់ (មានវីដេអូ)

តើនឹងមានអ្វីកើតឡើង នៅពេលដែលបុរសពិការភ្នែកម្នក់ទម្លាក់អ្វីម្យ៉ាងចេញពីវ៉ាលីរបស់គាត់ដោយចៃដន្យ ហើយតើមានអ្វីកើតឡើងបើអ្វីដែលធ្លាក់នោះគឺជាលុយដុល្លាររាប់ដុំ?

ជាការប្រសើរណាស់ដែលកម្មវិធី BigDawsTv ចង់ដឹងថាតើសាធារណជនពិតជានឹងជួយដល់បុរសពិការភ្នែកម្នាក់នោះ ប្រសិនបើគាត់បានទម្លាក់លុយនៅតាមផ្លូវ ឬប្រសិនបើមនុស្សម្នានឹងលួចក្លែងបន្លំលុយរបស់គាត់។

សម្រាប់ការពិសោធន៏សង្គមរបស់គាត់ បុរសម្នាក់នេះបានដើរតួជាមនុស្សខ្វាក់ដែលកំពុងដើរតាមផ្លូវដែលយួរវ៉ាលីដែលផ្ទុកដោយប្រាក់រាប់ដុំ។

ដើម្បីសាកល្បងអ្នកដំណើរដែលឆ្លងកាត់ដោយភាពស្មោះត្រង់នោះក្រោយមកបុរសនោះមានចេតនាទំលាក់ប្រាក់យ៉ាងច្រើនចេញពីវ៉ាលីរបស់គាត់បន្ទាប់ពីគាត់បានឆ្លងកាត់អ្នកដំណើរ។

នោះហើយជាពេលដែលការធ្វើតេស្តពិតប្រាកដបានចាប់ផ្តើម - ដើម្បីដឹងថាតើ អ្នកដំណើរមានទឹកចិត្តជួយប្រមូលប្រាក់របស់ជនពិការចូលក្នុងវ៉ាលីរបស់គាត់។


អ្វីដែល BigDawsTv បានដឹងនៅក្រោយពីសកម្មភាពដែលពួកគេបានធ្វើគឺពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់!

ជាក់ស្តែងអ្នកដំណើរស្ទើរតែទាំងអស់ដែលគាត់បានឆ្លងកាត់ឃើញបុរសពិការជ្រុះលុយពីវ៉ាលីគឺបានជួយដោយពិតប្រាកដហើយដាក់ប្រាក់ទាំងអស់នៅក្នុងវ៉ាលីរបស់បុរសពិការនោះវិញទាំងអស់។

ខណៈពេលដែលមានអ្នកដំណើរមួយចំនួននៃពួកគេដែលមើលទៅហាក់ដូចជាភ្ញាក់ផ្អើលជាមួយ ការសម្តែង នោះស្ទើរតែទាំងអស់នៃពួកគេបានជួយដល់បុរសពិការនោះ។

លើកលែងតែបុរសម្នាក់បានលាក់បាំងប្រាក់ខ្លះនៅក្នុងហោប៉ៅរបស់គាត់។ បុរសគ្មានផ្ទះសម្បែងម្នាក់បានសុំទៅកាន់បុរសពិការនោះចំនួន ១០០ដុល្លារ។

ខណៈដែលវាជាការពិតដែលថាពិភពលោកនៃសម្ភារៈនិយមបានធ្វើឱ្យមនុស្សជាច្រើនក្លាយជាមនុស្សលោភលន់និងអាត្មានិយម ហើយការពិសោធន៏នៃសង្គមនេះបានបង្ហាញថានៅតែមានមនុស្សទៀងត្រង់នៅទីនោះដែលគ្មានអ្វីក្រៅពីចំណាប់អារម្មណ៍បំផុតក្នុងការជួយមនុស្សដែលត្រូវការជំនួយ។

តើលោកអ្នកយល់យ៉ាងណាដែរ សូមជួយស៊ែរទាំងអស់គ្នា សូមអរគុណ!

ដោយ៖ វីរៈ