ពិតជាឆុតណាស់! ការប្រើប្រាស់ថ្នាំដុសធ្មេញរបស់អ្នក អាចមើលដឹងពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នក១០០%

អ្នកចិត្តសាស្រ្តនិយាយថា ៤០% នៃសកម្មភាពទាំងនេះមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែវាជាទម្លាប់។ អ្វីដែលអ្នកចាត់ទុកថាជាសកម្មភាពមិនសំខាន់នោះពិតជាធ្វើឱ្យទម្លាប់ប្រចាំថ្ងៃរបស់អ្នកហើយវាជាផ្នែកមួយដ៏ធំនៃជីវិតរបស់អ្នក ហើយវាអាចបង្ហាញឱ្យឃើញច្រើនអំពីបុគ្គលិកលក្ខណៈរបស់អ្នកក្នុងបច្ចុប្បន្ននេះ។

Untitled 1

១. អ្នករក្សាទ្រង់ទ្រាយរបស់វាឱ្យនៅដដែល ៖ អ្នកចូលចិត្តការនៅម្នាក់ឯងអ្នកគឺជាមនុស្សចូលចិត្តស្រមើលស្រមៃ។ ជួនកាលវាហាក់ដូចជាអ្នករស់នៅក្នុងពិភពលោកផ្ទាល់ខ្លួនរបស់អ្នក។ អ្នកងាយយល់ ទន់ភ្លន់ ងាយស្រួល មានការពិចារណាហើយចេះអត់ឱន។ ក្នុងពេលតែមួយអ្នកអាចមានភាពស្មោះត្រង់និងមានចិត្តសប្បុរស។

អ្នកតែងតែមានការគិត និងគំនិតជាច្រើន ហើយចូលចិត្តជួយអ្នកដ៏ទៃ។

2423360 37675460 2 0 15306141dd53 1530620989 862 1 1530620989 728 6f9081b3ae 1530712560

២. មនុស្សដែលច្របាច់ពីកណ្ដាលបំពង់ថ្នាំដុសធ្មេញ ៖ អ្នកជាមនុស្សចេះទទួលស្គាល់ការពិត​ ហើយអ្នកជាមនុស្សសកម្ម និងអ្នកជាមនុស្សធ្វើអ្វីប្រញ៉ាប់ៗ។ អ្នកមិនមែនជាមនុស្សរាបរាប់ច្រើននោះទេ ហើយក៏មិនចូលចិត្តរៀបចំអ្វីច្រើននោះដែរ ប៉ុន្តែនៅពេលដែលអ្នក ជួបការលំបាកអ្វីមួយអ្នកមិនរត់គេចទេ តែអ្នកមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងនោះ។ អ្នកជាមនុស្សរួសរាយរាក់ទាក់ដាក់អ្នកដទៃ អ្នកមានមិត្តភក្ដិច្រើន ហើយចូលចិត្តចេញមុខក្នុងសង្គម។ អ្នកចេះប្រើជីវិតរបស់អ្នកមានតុល្យភាព ហើយអ្នកចេះគ្រប់គ្រង់អារម្មណ៍ខ្លួនឯង។

2423260 37675010 2 0 153061415ff3 1530620896 871 1 1530620896 728 6f9081b3ae 1530712560

៣. មនុស្សច្របាច់ពីខាងលើ ៖ អ្នកជាមនុស្សរឹងរុស ហើយអ្នកនឹងធ្វើអ្វីគ្រប់យ៉ាងឱ្យតែអ្នកចង់បានអ្វីមួយ។​ អ្នកមិនគិតអ្វីខុសនោះទេ ហើយអ្នកមិនសូវជឿទុកចិត្តលើអ្នកដទៃនោះទេ  ហើយអ្នកជាមនុស្សទីពឹងលើខ្លួនឯង។ អ្នកធ្វើអ្វីតែម្នាក់ឯងនិងស្រឡាញ់ខ្លួនឯងដែលល្អណាស់ ប៉ុន្តែអ្នកអាត្មានិយម ហើយប្រើអ្នកដទៃដើម្បីយកផលប្រយោជន៍។

2423310 37675260 2 0 1530gg614153 1530620953 866 1 1530620953 728 6f9081b3ae 1530712560

៤. ចំពោះមនុស្សដែលច្របាច់ឬបត់ថ្នាំដុសធ្មេញពីក្រោមឡើងលើ ៖ អ្នកគឺជាមនុស្សដែលមានឫកពាល្អនិងស្អាតហើយខណៈដែលអ្នកយកចិត្តទុកដាក់អំពីទ្រព្យសម្បត្តិរបស់អ្នក អ្នកក៏យកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញអ្នកផងដែរ។ អ្នកមិនចូលចិត្តចំណាយពេលឱ្យអត់ប្រយោជន៍ ហើយបើអ្នកមានមិនប្រើអ្វីឱ្យខ្ជះខ្ជាយនោះទេ។

អ្នកជាមនុស្សខិតខំធ្វើការ ហើយអ្នកធ្វើការបានយ៉ាងល្អ ទាំងនេះមានន័យថាមនុស្សដទៃទៀតអាចពឹងពាក់លើអ្នកបាន។ លើសពីនេះទៀតអ្នកចូលចិត្តរៀបចំផ្ទះរបស់អ្នកឱ្យស្អាតជានិច្ច ហើយជីវិតរបស់អ្នកក៏មានការរៀបចំបានល្អដែរ។

2423210 37674460 2 0 15306hh14153 1530620856 699 1 1530620856 728 6f9081b3ae 1530712560

៥. អ្នកច្របាច់គ្រប់កន្លែង ៖ អ្នកមានសមត្ថភាពក្នុងការមើលឃើញពិភពលោកផ្សេងពីអ្នកដទៃ ហើយមានភាពច្នៃប្រឌិតខ្ពស់។ អ្នកអាចមើលឃើញភាពស្រស់ស្អាតគ្រប់ទីកន្លែង។ វាអាចជាការពិបាកសម្រាប់អ្នកក្នុងការធ្វើឱ្យមានភាពរៀបរយ ហើយអ្នកមានការពិបាកក្នុងការបំពេញកិច្ចការដែលអ្នកបានគ្រោងទុក ប៉ុន្តែអ្នកជាមនុស្សសុទិ្ធនិយម និងជាមនុស្សមានចិត្តទូលាយ។ ហើយអ្នកងាយនិងផ្លាស់ប្ដូរអារម្មណ៍យ៉ាងលឿន។

2423410 37677360 2 0 1530kk614153 1530621069 823 1 1530621069 728 6f9081b3ae 1530712560

ប្រែសម្រួលដោយ៖ Kalib9

ប្រភពោ៖ BrightSide