ម៉ាប់ៗ…..! ការបរិភោគចំនីអាហារ ៩ យ៉ាងដែលខុស​​​​​​ បណ្តាលអោយយើងឡើងគីឡូដោយមិនដឹងខ្លួន

អត់មានអ្នកប្រាថ្នារូបរាងម៉ាប់ៗដើរមិនចង់រួចនោះប៉ុន្តែធ្វើមិចបើវាចេះតែឡើងគីឡូមិនឈប់ឈអញ្ចឹង ឆ្ងល់នោះឆ្ងល់ថាហេតុអ្វីពេលខ្លះមិនទាំងញាំអីសោះម្តេចក៏ចេះតែឡើងទៀត។ ហឺម....ធុញណាស់ស្លៀកធ្វីក៏មិនស្អាតរាងដូចជ្រូកហៃណាំ​ កំប៉េងកំប៉ោង។ តើមានកត្តាអ្វីដែលអាចនែនាំពីការជៀសវាងពីការឡើងគីឡូនេះបាន?

តោះមកដឹងពីរបបអាហារនិងរបៀបញាំហើយមិនធាត់ហើយកាន់តែមានសុខភាពល្អ។​ទាំងនេះជាអត្ថបទល្អៗដែលបានដកស្រង់មកពី Bright Side។ អាហារដែលគួរញាំនិងមិនគួរញាំដើម្បើកាត់បន្ថយការឡើងគីឡូ

1. គិតថាកាឡូរីទាំងអស់គឺស្មើគ្នា

កាល់ឡូរីនៅក្នុងអាហារគឺមិនដូចគ្នាទេ អាហារខ្លះដូចគ្នាតែកំរិតកាឡូរីខុសគ្នា កាឡូរីមានទាំងល្អហើយមានមិនល្អ។ កាឡូរីដែលអ្នកញ៉ាំនៅពេលញ៉ាំបន្លែគឺល្អ រីឯកាឡូរីញ៉ាំប៊ឺហ្គឺរធំគឺមិនល្អ។ នេះក៏ព្រោះតែបរិមាណអាំងស៊ុយលីនដែលបញ្ចេញដោយរាងកាយគឺពឹងផ្អែកទៅលើប្រភេទកាឡូរីដែលអ្នកកំពុងប្រើប្រាស់ច្រើនជាងចំនួនកាឡូរីដែលអ្នកកំពុងទទួលទាន។

2. ការជ្រើសរើសតែអាហារមានជាតិខ្លាញ់ទាប

អ្នកគប្បីជ្រើសរើសយកអាហារដែលមានសារធាតុខ្លាញ់រឺស្ករតិចប្រសិនបើអ្នកចង់ស្គម​រឺសម្រកគីឡូ។

3. បរិភោគប្រូតេអុីនមិនគ្រប់គ្រាន់

ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមសំខាន់តែមួយគត់ប្រសិនបើអ្នកមានបំណងសម្រកទម្ងន់។ របបអាហារប្រូតេអ៊ីនខ្ពស់ជូយអោយប្រសើរឡើងនូវការរំលាយអាហារនិងកាត់បន្ថយចំណង់អាហារនិងជះឥទ្ធិពលជាវិជ្ជមានដល់អ័រម៉ូនដែលគ្រប់គ្រងទម្ងន់។ វាក៏ជួយការពារម៉ាសសាច់ដុំអំឡុងពេលសម្រកទម្ងន់ ដូចនេះអ្នកគប្បីញាំប្រភេទសាច់ត្រីជាជាងញាំសាច់គោរឺសាច់ជ្រូក។

4. កង្វះជាតិសរសៃនៅក្នុងរបបអាហាររបស់អ្នក

ការបន្ថែមអាហារមានជាតិសរសៃឱ្យបានគ្រប់គ្រាន់នៅក្នុងអាហាររបស់អ្នកអាចជួយកាត់បន្ថយចំណង់អាហាររបស់អ្នកបាន។ ជាតិសរសៃក៏ជួយដល់ការសម្រកទម្ងន់ដោយធ្វើឱ្យរាងកាយស្រូបយកកាឡូរីតិចជាងពីអាហារផ្សេងទៀត។ ការសិក្សាបង្ហាញថាការទទួលទានជាតិសរសៃទ្វេដងក្នុងមួយថ្ងៃអាចបណ្តាលឱ្យមានកាឡូរីតិចជាង ១៣០ ដែលត្រូវបានស្រូបយក។ អ្នកអាចបន្ថែមជាតិសរសៃទៅក្នុងអាហាររបស់អ្នកដោយធ្វើការផ្លាស់ប្តូររបបអាហាររបស់អ្នកដូចជាគ្រាប់ធញ្ញជាតិជំនួសឱ្យនំប៉័ង។

5. ញ៉ាំញឹកញាប់ពេក


យើងត្រូវបានគេណែនាំឱ្យញ៉ាំតិចៗនិងច្រើនដងក្នុងមួយថ្ងៃប្រសិនបើយើងចង់ស្រកទំងន់ជាជាងញ៉ាំអាហារច្រើន ៗ ៣ ដងក្នុងមួយថ្ងៃ។ សូមញ៉ាំអាហារដែលមានជាតិខ្លាញ់តិច។

6. មិនគួររំលងអាហារពេលព្រឹក

អ្នកខ្លះគិតថាការមិនបរិភោគអាហារពេកព្រឹកអាចអោយពួកគេស្រកគីឡូបានតែវាផ្ទុយស្រលះទៅវិញ។ការសិក្សាមួយបានរកឃើញថាអ្នកដែលរំលងអាហារពេលព្រឹក កាឡូរីកើនឡើងច្រើននៅពេលពួកគេញ៉ាំអាហារថ្ងៃត្រង់។ ដូចនេះអ្នកគួរតែញ៉ាំអាហារពេលព្រឹកអោយបានទៀងទាត់និងកុំញ៉ាំអាហារដែលមានជាតិខ្លាញរឺស្ករច្រើន។

7.​ ទឹកផ្លែឈើវិចខ្ចប់

មនុស្សដែលខិតខំសម្រកទម្ងន់គួរឈប់ផឹកភេសជ្ជៈនិងភេសជ្ជៈផ្អែមផ្សេងទៀត។ ប៉ុន្តែពួកគេជារឿយៗភ្លេចអំពីទឹកផ្លែឈើខ្ចប់។

8 . បរិភោគអាហារដែលមានគ្រឿងផ្សំតែមួយមុខ

ការសិក្សាបានបង្ហាញថាអាហារកែច្នៃគឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីករាលដាលនៃជំងឺធាត់នាពេលបច្ចុប្បន្ន។ អ្វីដែលល្អបំផុតប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះសុខភាពរបស់អ្នកគឺត្រូវរកចំណីអាហាររទទួលទានលើសចំណុះ។

9. ញ៉ាំផ្លែឈើស្រស់នៅក្នុងរបបអាហាររបស់អ្នក

ផ្លែឈើល្អបំផុតសម្រាប់ការសម្រកទម្ងន់គឺឪឡឹកផ្លែប៉ោមផ្លែប៉ោមនិងក្រូចត្លុង។

ដូច្នេះតើអ្នកបានញ៉ាំអ្វីខ្លះ? ចែករំលែកអាថ៌កំបាំងតិចតួចរបស់អ្នកជាមួយពួកយើងនៅក្នុងមតិយោបល់ខាងក្រោម។ កុំភ្លេចចែករំលែកអត្ថបទនេះប្រសិនបើអ្នកចូលចិត្ត។

ប្រភព៖ Brightside