ការចាយវាយលុយទៅលើសេចក្តីត្រូវការជាមុននោះយើងនឹងមិនបន្សល់ទុកនូវការស្តាយក្រោយឡើយ!!

ចាយឲ្យចំតម្រូវការនឹងមិនបន្សល់ទុកការស្តាយក្រោយទេ

ប្រហែលជាយើងទាំងអស់គ្នាធ្លាប់គិតថា គ្រាន់តែចាយលុយតើមានការពិបាកអ្វីខ្លះទៅ? រីឯរូបខ្ញុំក៏ធ្លាប់គិតបែបនេះដែរ។ នៅក្នុងសេរីភាពនៃការចាយវាយនេះ យើងខ្ញុំចង់លើកទឹកចិត្តដល់លោកអ្នកឲ្យមើលទៅលើជ្រុងម្ខាងទៀត អំពីរបៀបសម្រេចចិត្តក្នុងការចាយលុយ។

Fantasy 4065898_960_720

ត្រូវតែចាយទៅលើតម្រូវការជាមុនសិន!

យើងត្រូវចែកអោយដាច់ពីគ្នា រវាងត្រូវការនិងការចង់បាន។ តម្រូវការ គឺជាអ្វីៗដែលយើងត្រូវការមិនអាចអត់បាន។ យើងអាចនិយាយបានថា វាជម្រើសទី១សម្រាប់ខ្លួនយើង។ ក្នុងករណីយើងគួរតែបែបចែកជា៣ចំណុច៖

១. តម្រូវការអនុគ្រោះ៖ ចំណុចនេះមិនចាំបាច់ប៉ុន្មានទេ។ អាចទិញឥឡូវក៏បាន ឬ ចាំទិញនៅពេលក្រោយក៏បាន វាអាស្រ័យទៅលើលុយរបស់យើង។

២. តម្រូវការចាំបាច់៖ ឧទាហរណ៍ថាសរសៃឈាមនៃសេដ្ឋកិច្ចអ្នករត់ Passapp គឺជាPassappរបស់គាត់នោះឯង។ កាលណាវាខូច គាត់ចាំបាច់ត្រូវតែជួសជុលវាឡើងវិញ។ តែបើគាត់មិនធ្វើPassapp បែរទៅទិញទូរស័ព្ទថ្មីវិញ ទាំងនោះមានន័យថា គាត់ចាយខុសសេចក្តីត្រូវការហើយ​ តែការនិយាយនេះពុំសំដៅទៅលើអ្នកមានលុយចាយហូរហៀរនោះទេ។


៣. តម្រូវការដោលប្រយោល៖ គឺជាការគិតទុកជាមុនរបស់លោកអ្នក ថាចាំថ្ងៃណាមានលុយនឹងទិញវាតាមការគ្រោងទុកឬអាចហៅថា សេចក្តីប៉ងប្រាថ្នា។

ដូច្នេះដើម្បីការពារកុំអោយចាយវាយខុស ត្រូវចាយលើតម្រូវការចាំបាច់ជាមុន រួចអាចរកអ្វីផ្សេងទៀតតាមចំនួនលុយដែលលោកអ្នកមាននៅសល់៕

Yosemite National Park 918596_960_720

អត្ថបទដោយ៖ នភា

ប្រភពរូបភាព៖ pixabay.com

រក្សាសិទ្ធដោយ៖ www.knongsrok.com