ទំពក់មិនដូចដៃ ពឹងអ្នកដទៃមិនដូចពឹងខ្លួនឯងទេ ក្រយៅពឹងគេមិនដែលបាន ជំនាញតែខាងឱ្យគេមកពឹង

អារម្មណ៍ពេលដែលយើងពឹងគេ វាមិនដូចពេលដែលគេមកពឹងយើងឡើយ

ខ្ញុំមិនដែលគិតទេថា នឹងចង់រំខាននរណាម្នាក់ ព្រោះខ្ញុំដឹងថាគ្រប់គ្នាសុទ្ធតែមានការងារ មមាញឹករៀងៗខ្លួន ហើយខ្ញុំក៏យល់ដែរថា គេមិនមែនទំនេរ ចាំតែជួយយើងនោះឡើយ ... តែមានរឿងខ្លះ ព្រោះតែខ្ញុំមិនមានសមត្ថភាពនឹងធ្វើ ទើបខ្ញុំដាច់ចិត្ត ហាមាត់ពឹងគេឱ្យជួយ តែ...

Shame 799098_960_720

ក្រយៅខ្ញុំ ពឹងអ្នកណាក៏មិនបានដូចចិត្តដែរ ខ្ញុំមិនខឹងនឹងគេទេ ហើយក៏មិនតូចចិត្តនោះដែរ តែអ្វីដែលខ្ញុំស្អប់នោះគឺ ហេតុអ្វីចាំបាច់ រកលេសមកកុហកគ្នា ប្រាប់ត្រង់ក៏បានថា រវល់ អត់មានពេលជួយទេ ខ្ញុំអាចទទួលយកបាន តែនេះ ...

ខ្ញុំក៏ស្អប់ខ្លួនឯងដែរ ដែលតែងតែចិត្តទន់ ជួយគេមករហូត ពឹងខ្ញុំ ខ្ញុំមិនដែលថាទេម្ដងណាឡើយ ទាំងដែលខ្ញុំដឹងច្បាស់ហើយថា មនុស្សដែលខ្ញុំជួយ មិនដែលជួយអ្វីដល់ខ្ញុំ ក្រៅតែពីចង់បានផលប្រយោជន៍ពីខ្ញុំ ...

ក្រយៅខ្ញុំពឹងគេិនដែលបានទេ ក្រៅតែពីត្រូវខំប្រឹងធ្វើដោយខ្លួនឯង ហើយបើជួយអ្នកផ្សេងវិញ បានត្រឹមតែទុក្ខទោស នាំបញ្ហាដល់ខ្លួនឯង តែក្បាលរឹង ចិត្តទន់ ដឹងទាំងដឹង ថាខ្លួនឯងនឹងមានបញ្ហា ដោយសារតែជួយគេ តែនៅតែជួយទៀត ...


គិតមករហូតថា ថ្ងៃណាមួយ ខ្ញុំអាចនឹងត្រូវស្លាប់ ដោយសារតែ អាទឹកចិត្តស៊ីមិនកើតហ្នឹងមិនខាន ...

អ្វីដែលខ្ញុំចាំបានគឺ ធ្លាប់មានមនុស្សម្នាក់ ប្រាប់ដាស់តឿនខ្ញុំថា មិនបាច់អើពើនឹងគេច្រើនពេកទេ ក្បាលអាណាសក់អាហ្នឹង តែខ្ញុំមិនដាច់ចិត្ត ខ្ញុំគិតថា មនុស្សតែងមានទុក្ខ ការដែលគេមកសុំជំនួយពីយើង ព្រោះតែគេគិតថា យើងមានសមត្ថភាពអាចជួយគេបាន តែគេមិនដែលគិតដូចខ្ញុំសូម្បីតែម្ដង ហើយគេក៏មិនដែលនឹងចងចាំ នូវអ្វីដែលខ្ញុំបានផ្ដល់ឱ្យគេដែរ មានតែបកក្បាល មកខាំឯងវិញ ...

មិនមែនសើរើ ឬរំឭកគុណស្រ័យអីទេ ហើយក៏មិនស្ដាយដែរលុយ តែស្ដាយទឹកចិត្ត និងពេលវេលា ដែលខ្ញុំតែងគិតថាវាសំខាន់ខ្លាំងបំផុតសម្រាប់ខ្ញុំ តែខ្ញុំបែរជាយកទៅបំបង់ចោល ចំបុគ្គល ដែលមិនឱ្យតម្លៃខ្ញុំទៅវិញ ...

ឈឺអ្វីមិនស្មើនឹងឈឺចិត្ត

រក្សាសិទ្ធដោយ : ក្នុងស្រុក