មនុស្សខ្លះ ពាក្យច្រើនសម្ដីច្រើន មាត់វែងជាងផ្លូវ និយាយស្ដី មិនសូវដឹងអីទេ

មនុស្សខ្លះ ពាក្យច្រើនសម្ដីច្រើន មាត់វែងជាងផ្លូវ និយាយស្ដី មិនសូវដឹងអីទេ។

ស្អប់បំផុតអ្នកណា ដែលចូលចិត្តសួរពាក្យថា " ពេលណាការ? នៅដល់ណាទៀត? " គេការអស់ហើយ ល្មមគិតគូហើយ នៅអីយូរម៉េះ? ជាពិសេស អ្នកទើបតែការ អ្នកជិតចូលរោងការ មិនថាជាកូនក្រមុំ កូនកំឡោះ ជាពិសេស​ គឺម្ដាយកូនក្រមុំ កុំចូលចិត្តសួរគេពេក។

អ្នកខ្លះសួរ សួរធម្មតា តែអ្នកខ្លះ សួរចេញមក ចាប់ជម្រិតគេ បង្ខំគេ ចង់ដឹងរឿងគេ សើចចំអកឱ្យគេ ពេបជ្រាយគេ ពេលខ្លះ ខ្ញុំសឹងតែតបទៅវិញថា ឱ្យតែកូនមីងឯងការហើយ មានក្ដីសុខ សុភមង្គលទៅ ប្រយ័ត្នទឹកភ្នែក ទឹកសម្បោរ ការមិនបានប៉ុន្មានលែងគ្នាបាត់នោះ។

និយាយមែន មិនមែនខឹង ខ្លួនឯងមិនបានការទេ តែអ្នកខ្លះ ធ្វើឫកចេញមក ពេបជ្រាយគេណាស់ ចង់មានន័យថាគេហ្នឹង នៅក្រមុំចាស់ គ្មានអាណាចាប់អារម្មណ៍ និយាយម្ដង សួរម្ដង មិនអី តែសួរដដែលៗពេក វាសាំយល់អត់។


មិនដឹងទេថា អ្នកណាខ្លះ គិតដូចខ្ញុំ តែសម្រាប់ខ្ញុំ ខ្ញុំយល់ថា មិនគួរប៉ព្រើតនឹងរឿងហ្នឹងពេកទេ ជីវិតមនុស្សមើលមិនឃើញ អ្នកខ្លះ ការហើយគ្មានក្ដីសុខ កាប់ចាក់ វាយដំ លែងលះគ្នា វាក៏ព្រោះតែ អាការសប្បាយខុសទំនងហ្នឹងហើយ។

រឿងជីវិត រឿងគូ ជារឿងរបស់គេ មិនគួរណាសួរចង់ដឹងចង់ឮរឿងគេពេកទេ គេការពេលណា វាក៏ស្រេចតែក្បាលចិត្តគេ តែគេការ ឃើញហើយ ហើយកុំភ្លេចមកចងដៃឱ្យច្រើនផង បើចង់ដឹងចង់ឮណាស់នោះ។

បើអាច គួរតែលុបគំនិតហ្នឹងចោលទៅ កុំសួររឿងផ្ទាល់ខ្លួនគេ ពេលខ្លះ ជីវិតគេ វាមិនសំខាន់ អារឿងការហ្នឹងទេ ឱ្យចាំ ជួនកាល អ្នកខ្លះ​ ជីវិតគេ ធ្លាប់បរាជ័យរឿងហ្នឹងដែរ ចឹងហើយ បានជាគេមិនព្រមគិតគូរម្ដងទៀត។ .

រក្សាសិទ្ធ : TSR Sharing

អត្ថបទ : Panha Roth