សុំទោសប្រពន្ធសម្លាញ់ ដែលបង​តែងតែ !!!

សុំទោសប្រពន្ធសម្លាញ់ ដែលបង​តែងតែ ...

សុំទោសអូន បងដឹងថា មួយរយៈហ្នឹង បងមិនសូវមានពេលសម្រាប់អូន សុំទោសដែលខកខាន មិនសូវបានបាយទឹកជាមួយអូន សុំទោស ដែលបងតែងតែ ធ្វើឱ្យអូនអន់ចិត្ត គិតច្រើន ខ្វាយខ្វល់ ព្រួយបារម្ភ ទាំងយប់ទាំងថ្ងៃ សុំទោស ដែលពេលខ្លះ និយាយស្ដី មិនបានពីរោះ ផ្អែមល្ហែមដាក់អូន តែបងសង្ឃឹមថាអូននឹងយល់ ហើយមិនស្អប់ មិនខឹងនឹងបង។

កាលយើងនៅជាសង្សារ​ បងមានពេលសម្រាប់អូនច្រើន តែពេលនេះវាមិនដូចមុនទេ បងមិនមែនគិតត្រឹមអូននោះទេ តែបងគិតដល់អនាគតអូន និងអនាគតកូនយើងទៀត ដូច្នេះហើយ ទើបបងត្រូវបន្ថែមការងារ ដើម្បីបង្កើនចំណូលបន្ថែមទៀត បងមិនចង់ឃើញប្រពន្ធកូនរបស់បងលំបាក ត្រូវគេមើលងាយ ព្រោះតែការខ្វះខាត តូចទាបនោះឡើយ។

5eb1bc0dd7b2ac61e4997c5d275d0058

 

បងសុំពេលបានទេ សុំពេលអូន តែបងនឹងព្យាយាមឱ្យបានល្អបំផុត ហើយព្យាយាម ឆ្លៀតពេលដើម្បីថ្ងៃសំខាន់ៗរបស់យើង បងដែលភ្លេចទេ ថ្ងៃយើងជួបគ្នាដំបូង ថ្ងៃយើងស្រឡាញ់គ្នា ថ្ងៃយើងភ្ជាប់ពាក្យ ថ្ងៃយើងរៀបការ ថ្ងៃកំណើតអូន អ្វីដែលអូនចូលចិត្ត អ្វីដែលអូនចង់បាន បងមិនដែលភ្លេចម្ដងណាឡើយ។ គ្រាន់តែការងារច្រើន បញ្ហាក៏ច្រើន ទើបបងត្រូវបំពេញ។ ជីវិតប្ដីប្រពន្ធ អាចនឹងមិនមានពេលវេលាឱ្យគ្នាដូចមុន តែជាជីវិត ដែលពិរពេញដោយទំនួលខុសត្រូវ។​


បងចង់បានកម្លាំងចិត្តពីអូន បងចង់បានស្នាមញញឹមពីអូន បងចង់ឃើញអូនមានក្ដីសុខ សំណាងល្អ ស្រស់ស្អាត ថ្លៃថ្នូររហូតទៅ។ បានទេ កុំពិបាកចិត្តច្រើនពេក​ កុំគិតច្រើនពេក ប្រពន្ធបងត្រូវតែជានារីរីករាយ ស្រស់ស្រាយ គ្មានទុក្ខឡើយ។

0dd452c314e9fe94c35cec4c60b81d66

9c92d267ac563087a45a393ec254b495

10ecdb904ee32470934903dd4775bd89

90b53c31855cf91a63f63be21d86998a

រក្សាសិទ្ធ : TSR Sharing

អត្ថបទ : Panha Roth