ខ្ញុំអាចមាននិស្ស័យ បានជួបអ្នក ស្គាល់អ្នក ស្និទ្ធស្នាលនឹងអ្នក ក្បែរអ្នក – Kalib9 យល់ដឹង | Pelklas

ខ្ញុំអាចមាននិស្ស័យ បានជួបអ្នក ស្គាល់អ្នក ស្និទ្ធស្នាលនឹងអ្នក ក្បែរអ្នក

ឱកាសក្បែរគ្នា វាមានមិនច្រើនទេ ខ្ញុំដឹងថាដល់ពេលមួយយើងនឹងបែកគ្នា ថ្ងៃណាមួយខ្ញុំនឹងបាត់បង់អ្នក ដូច្នេះហើយ ទើបខ្ញុំព្យាយាម រក្សាពេលវេលាដែលយើងនៅក្បែរគ្នាឱ្យបានល្អ និងមានន័យ ។

57852312_423451004898230_2022140842851958784_n

ខ្ញុំអាចមាននិស្ស័យ បានជួបអ្នក ស្គាល់អ្នក ស្និទ្ធស្នាលនឹងអ្នក ក្បែរអ្នក សាងអនុស្សាល្អៗជាមួយអ្នកបានច្រើន តែខ្ញុំគ្មានសំណាង បានអ្នកមកមើលថែពេញមួយជីវិតទេ.............

កាន់តែក្បែរ ក៏រឹតតែស្រឡាញ់ ខ្ញុំដឹងថាខ្ញុំ គ្មានថ្ងៃនឹងអាចបំភ្លេច ឬកាត់ចិត្តពីអ្នកបានទេ តែគ្រប់ពេល ខ្ញុំត្រៀមខ្លួនជានិច្ច សម្រាប់ថ្ងៃបែកគ្នារបស់ពួកយើង ។

ពិតហើយ ខ្ញុំធុញទ្រាន់នឹងអារម្មណ៍នេះណាស់ ខ្ញុំធុញនឹងការស្រឡាញ់បណ្ដើរ ត្រៀមចិត្តសម្រាប់បែកបណ្ដើរ ស្នេហា ការស្រឡាញ់ មិនគួរត្រូវមានពាក្យថាត្រៀមចិត្តទុកមុន ឬត្រៀមចិត្តសម្រាប់បែកនោះទេមែនទេ? តែព្រោះខ្ញុំដឹងថា ខ្ញុំមិនមានសំណាងបានអ្នកជាគូ ខ្ញុំអាចបានត្រឹមតែតស៊ូរង់ចាំអ្នកតែប៉ុណ្ណោះ ។

តែអ្វីដែលខ្ញុំចង់ដឹង ថាប្រសិនបើថ្ងៃមួយ យើងបែកគ្នាទៅ តើអ្នកនៅចងចាំខ្ញុំទេ? អ្នកនឹងនឹកខ្ញុំទេ? អ្នករក្សាអនុស្សារបស់យើងទាំងពីរទេ ? កុំបំភ្លេចខ្ញុំណា កុំលុបអនុស្សារបស់យើងចោលអី ខ្ញុំនៅតែនឹក ហើយក៏នៅតែស្រឡាញ់អ្នកតែម្នាក់គត់ រហូតទៅ៕ 😥😥😥

#Panha