មូសខ្លាច្រើនណាស់ ប្រយ័ត្នគ្រុនឈាម តោះ! មករៀនពីវិធីធ្វើធូបមូសបែបធម្មជាតិ ងាយ ​អស់លុយតិច ប្រសិទ្ធភាពខ្ពស់!

មួយរយៈនេះតាមមន្ទីរពេទ្យ ​និងកន្លែងព្យាបាលជាច្រើនកំពុងតែផ្ទុះជំងឺគ្រុនឈាមជាខ្លាំង ​ដែលភាគច្រើនកើតទៅលើក្មេងតូចៗ សូម្បីតែមនុស្សចាស់ក៏អាចកើតដែរ។ ការកើតជំងឺគ្រុនឈាម ​គឺបណ្តាលមកពីសត្វមូសខ្លាខាំ ​ដែលមូសនេះជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមយ៉ាងឆាប់រហ័ស និងសាហាវបំផុត។ ​ហើយនៅពេលដែលត្រូវមូសខ្លាចខាំហើយ  នឹងបណ្តាលឱ្យកើតជំងឺគ្រុនឈាម ​បើព្យាបាលមិនទាន់ពេលវេលាអាចប៉ះពាល់ដល់អាយុជីវិតផងដែរ។

ដើម្បីការពារមូសខ្លា ​យើងត្រូវសម្អាតទីលំនៅ  និងជុំវិញផ្ទះ កុំឱ្យដក់ទឹកកើតជាដង្កូវទឹកក្លាយជាមូសខ្លា ពេលគេងត្រូវដាក់មុង ឬកម្ចាត់មូសខ្លាតាមវិធីផ្សេងៗជាច្រើនទឿតដូចជាប្រើធូបមូស ​ឬថ្នាំបាញ់មូសជាដើម ​តែការប្រើរបស់គីមីច្រើនពេកអាចធ្វើឱ្យប៉ះពាល់សុខភាពទៅវិញ។

KZ5M8OI


ដូច្នេះហើយបានជាថ្មីៗមានគណីហ្វេសប៊ុកមួយបានរៀបរាប់ពីបទពិសោធន៍ និងការធ្វើធូបមូសបែបធម្មជាតិដែលលោកអ្នកអាចសាកល្បងបាន។  ​ ដោយគណនីឈ្មោះ ស៊ាន ម៉ានី បានរៀបរាប់យ៉ាងលម្អិតថា៖ « ចូលដល់រដូវវស្សាហើយ មូសខ្លាកើតឡើងច្រើនណាស់ មានក្មេងៗគ្រុនឈាមក៏ច្រើនទៀត បាញ់ថ្នាំមូសផង ដុតធូបមូសផង​ នៅតែមានមូសអញ្ចឹងសូមសាកល្បងវិធីធម្មជាតិម្តងមើលតើមានប្រសិទ្ធភាពអត់។ ម៉ាក់ៗនេះជាវិធីកំចាត់មូស ខ្ញុំធ្វើបាន2ថ្ងៃហើយមានប្រសិទ្ធិមែន (ធ្លាប់ប្រើអស់ហើយ ឌុយដោត ធូកមូស ថ្នាំមូស pest reject ឌុយឆក់មូស.......) ចាញ់របស់ធម្មជាតិទេ ក្រូចឆ្មារ និង ម្រេចគ្រាប់🍋🍋។ មិនបាច់ដាក់ច្រើនពេកទេ 1ចានតូច2ទៅ3ផ្លែបានហើយ តែ1បន្ទប់ដាក់2ចានអីទៅ ដាក់ឆ្ងាយពីគ្នាណា បើម៉ាកៗមានវិធីអីអាចខំមិនចែករំលែកគ្នាណា 👍👍👍​»។

ដូច្នេះបងៗជាស្ត្រីមេផ្ទះ ដែលមានកូនតូចៗ ​អាចសាកល្បងទាំងអស់គ្នាបានណា ​ចំណាយលុយតិច ​ប្រសិទ្ធភាពខ្ពស់៕

64871850_1398976016921554_2154006006810542080_n