ឱ្យតែស្រវឹង ដឹងតែនឹកដល់អូន! ​អាចទេ  តាប៊ុយ ​និងសុភ័ក្រ កុសុម៉ា លេងសើចចុះឡើងៗក្លាយទៅជាស្នេហាពិត!

ភ្នំពេញ៖ ទំនាក់ទំនងរបស់ ​តាប៊ុយ ​អ្នកផលិត  និងគ្រប់គ្រងការផលិតកម្មវិធីកម្សាន្តរបស់ ​MyTV  ជាពិសេសគឺកម្មវិធី  «ពេញចិត្តអត់​​» និង កញ្ញា ​សុភ័ក្រ ​កុសុម៉ា  តារាចម្រៀងមានភាពក្រម៉ិចកច្រមើម កាន់តែមានផាបជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ​បើទោះបីជាសាម៉ីខ្លួនមានការប្រកែករៀងខ្លួនក្តី តែតាមរយៈការបង្ហោះសារ ​ពីទំនាក់ទំនងស្នេហា ​ឌឺដងបែបលេងសើចរបស់អ្នកទាំង២  បានធ្វើឱ្យអ្នកគាំទ្រ ​ចង់ឱ្យពួកគេស្រលាញ់គ្នាពិតៗ មិនមែនគ្រាន់តែជាការសម្តែងនៅក្នុងកម្មវិធីពួកគេប៉ុណ្ណោះនោះទេ។

តែថ្មីៗនេះ  សុភ័ក្រ កុសុម៉ា  បានបង្ហើបរឿងដ៏ចម្លែកមួយទាក់ទងនឹងតាប៊ុយ ​ដែលតែងតែធ្វើរឿងចម្លែកៗដាក់ខ្លួននៅពេលស្រវឹង ដោយគណនីហ្វេសប៊ុករបស់ Sopheak Kosoma  បានសរសេរថា៖ «ចម្លែកណាស់មកគាំទ្រដល់កន្លែងEvent តែឆ្ងល់ រាល់ពេលគាត់មករកស្រវឹងរហូតចឹង🧐🧐🧐 ហើយរាល់ពេលស្រវឹង គាត់ថាកុសុម៉ាស្អាត😩😩»។

បន្ទាប់ពីបានឃើញការបង្ហោះបែបនេះ បានធ្វើឱ្យអ្នកគាំទ្រមានចិត្តរីករាយជាខ្លាំង ​ជាពិសេស  ចង់ឱ្យពួកគេស្រលាញ់គ្នាឱ្យបានឆាប់ៗទៀតផង ​ព្រោះទាំងតាប៊យ្ និងកុសុម៉ា ​គឺជាដៃគូពិធីករ ​ពិធីការិនី និងជាដៃគូសម្តែងដ៏ស័ក្តិសមឥតខ្ចោះតែម្តង៕

12234

1 103


2 118

61706548_1119051404969051_6787668655632023552_n

51979991_2621117034571714_780195042840018944_o

60626735_2789293087754107_8267268374954770432_n

22 16