បាស់សក់!  ភ្លៀងប៉ុន្មានមេជាប់ៗគ្នានៅប្រទេសថៃ  អណ្តែតសុទ្ធតែរបស់រន្ធត់ក្នុងលូទឹកស្អុយ!

ថៃ៖ មិនមែនតែប្រទេសកម្ពុជាយើងទេ ដែលចេះលិចទឹក ​ឱ្យតែភ្លៀងញឹក ​ភ្លៀងខ្លាំងជាប់ៗគ្នាទោះប្រទេសអភិវឌ្ឍន៍យ៉ាងណាគង់អីនឹងជន់លិចដូចតែគ្នានោះទេ។

ថ្មីៗនេះ នៅក្នុងប្រទេសថៃក្រោយពីមានភ្លៀងជន់លិចប៉ុន្មានថ្ងៃ  ស្រាប់តែមានរឿងដ៏គួរឱ្យអស់សំណើចមួយ ​រហូតធ្វើឱ្យមានការស៊ែរចែករំលែកតៗគ្នាយ៉ាងច្រើន ​ចំពោះរឿងដែលនឹកស្មានមិនសល់មួយនេះ។ តាមរយៈគណនីហ្វេសប៊ុកលោក Kao Seiha's Page ដែលគេស្គាល់ថាជាដឹកនាំមួយរូបក្នុងផលិតកម្មយក្សរស្មីហង្សមាស បានបង្ហោះរូបភាព និងសរសេរសារសម្រាយន័យមួយឃ្លាយ៉ាងអស់សំណើចថា៖ « នៅថៃភ្លៀងប៉ុន្មានមេជាប់គ្នាបណ្តាលអោយជន់លិច អណ្តែតសុទ្ធតែស្រោមអនាម័យ។ ចំនួនចូលចង់លានស្រោមក៏ថាបាន🤣 សូមចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចផង😬 #លូទឹកស្អុយប្រទេសគេគ្មានសំរាមដូចលូទឹកស្អុយើងទេតែម្ដងនេះអណ្ដែតសុទ្ឋតែស្រោមអនាម័យតែម្ដង🤣​»។

ក្រោយពីបានឃើញបែបនេះ  អ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាអស់សំណើចជាខ្លាំងចំពោះសំណេរមួយនេះ ​ហើយក៏បាននាំគ្នាស៊ែរចែកគ្នាព្រោងព្រាតពេញហ្វេសប៊ុកចំពោះរឿងមួយដ៏ប្លែកនៅក្នុងប្រទេសថៃមួយនេះផងដែរ៕

Kao

65104272_1135897119867627_6991515199433867264_n

64523183_1135897639867575_1147225712252420096_n


64482354_1135897259867613_1753512070373965824_n

64476670_1135897446534261_9007396131746873344_n

64401091_1135897359867603_6939905373461544960_n

64380070_1135897519867587_4210672021580808192_n

64360366_1135897186534287_1642797606008520704_n

64233297_1135897049867634_4283414542643363840_n