ប្រកាសអាសន្ន!  មុននេះបន្តិចជប៉ុនប្រកាសគ្រោះរញ្ជួយដីកម្រិត៦,៨ វ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន!

ជប៉ុន៖ ជារឿងគួរឱ្យរន្ធត់ និងភ្ញាក់ផ្អើលជាថ្មី  សម្រាប់ថ្ងៃទី ​១៨ ​ខែមិថុនា ឆ្នាំ ​២០១៩ នេះ ដោយប្រទេសជប៉ុនបានកំពុងតែប្រកាសអាសន្នថា មានគ្រោះរញ្ជួយដីកម្រិត ៦,៨ វ៉ិចទ័រមួយបានវាយប្រហារតំបន់ឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន ។

ដោយការរញ្ជួយដីមួយនេះ បានកើតឡើងនៅចម្ងាយប្រមាណជា ៨០ គីឡូម៉ែត្រពីកោះ Honshu ដែលការរញ្ជួយដីមួយនេះអាចនឹងបង្កជារលកយក្សស៊ូណាមិផងដែរ ។ ហើយការប្រកាសអាសន្នក៏ត្រូវបានប្រមានទៅដល់អ្នកដែលកំពុងតែរស់នៅជិតឆ្នេរសមុទ្រដទៃដូចជានៅ Yamagata, Niigara និង Ishikawa។ តែចំពោះការខូចខាត ​ឬមានអ្នករបួស ​ស្លាប់ យ៉ាងណាក៏មិនទាន់មានរបាយការណ៍ណាបានបញ្ជាក់ច្បាស់នៅឡើយទេ។

គួរឱ្យដឹងផងដែរថា ​សូម្បីតែ ស្ថានទូតជប៉ុន  Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館 ក៏បានប្រកាសអាសន្នពីដំណឹងនេះដែរ ដោយផេកជាផ្លូវការបានសរសេរថា៖ « នៅវេលាម៉ោង១០:២២នាទីយប់ ថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០១៩ មានគ្រោះរញ្ជួយដី​ កម្រិត៦,៨រិកទ័រ​ នៅខេត្ត​នីហ្កាតា​ ប្រទេសជប៉ុន។ 🌊🌊🌊🌊រញ្ជួយដីនេះនឹងបង្កអោយមានរលកយក្សស៊ូណាមិ។​ សូមកុំទៅជិតមាត់សមុទ្រក្បែរតំបន់រញ្ជួយដី។

☎️ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។  សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ។​»។

យើងខ្ញុំជាក្រុមការងារសារព័ត៌មាន ​KALIB9  សូមចូលរួមរម្លែកទុក្ខ ​និងបួងសួងសូមឱ្យប្រទេសជប៉ុនផុតគ្រោះថ្នាក់ និងសុខសុវត្ថិភាព ​ហើយយើងខ្ញុំនឹងធ្វើការជម្រាបជូនដំណឹងជាបន្តបន្ទាប់នៅពេលមានព័ត៌មាន ​Update  បន្តទៀត៕


0 56

1 14

12 6

64422122_2085527518416010_2416166223533309952_n

64492558_2085524985082930_5525985599699288064_n