លាក់យូរហើយ! ទើបតែដឹងថាម្តាយរបស់លោក ព្រាប សុវត្ថិ មានទឹកដមសំឡេងមិនធម្មតាបែបនេះសោះ បានជាកូន និងចៅល្បីដល់ថ្នាក់នេះនោះ!(មានវីដេអូ)

ភ្នំពេញ៖ ជារឿងគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងស្ទើរតែមិននឹកស្មានដល់សោះថា ម្តាយរបស់កំពូលតារាសចម្រៀងល្បីប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ មានសំនៀងពិរោះផ្អែមល្ហែម ថែមទាំងមានទឹកដមចេះឡើងអើនមិនចាញ់អ្នកចម្រៀងអាជីពប៉ុន្មាននោះឡើយ។

រឿងរ៉ាវបែបធ្លាយដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលទាំងនេះ គឺក្រោយពីលោក សុវត្ថិ មុនីវណ្ណ ដែលត្រូវជាកូនបង្កើតរបស់លោក ព្រាប សុវត្ថិ បានបង្ហោះវីដេអូដែលលោកយាយរបស់លោកច្រៀងត្រឹមតែរយៈពេល ៣២វិនាទីប៉ុណ្ណោះ ដោយបានសរសេរផងថា៖ « ម៉ាក់យាយច្រៀងរំលឹកអនុស្សាវរីយ៍ ចាស់ៗ » ។  ស្រាប់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលតែម្តងពេលស្តាប់សំឡេងច្រៀងរបស់លោកយាយទៅមិននឹកស្មានថាពិរោះដល់ថ្នាក់នេះសោះ  នៅក្នុងបទ «ច័ន្ទអើយ» ដែលមានចៅប្រុស សុវត្ថិ មុនីវណ្ណ ជាអ្នកលេងភ្លេងជូនដោយផ្ទាល់ទៀត។

ដូច្នេះប្រិយមិត្តអ្នកគាំទ្រពិតជាលែងឆ្ងល់ទៀតហើយ ថាហេតុអ្វីបានជាលោក ព្រាប សុវត្ថិជាតារាចម្រៀងល្បីឈ្មោះបែបនេះនោះ ទាំងខ្លួនលោកផ្ទាល់ និងរហូតដល់កូនប្រុសទាំង៣របស់លោកទៀត គឺសុទ្ធតែមានសំឡេងពិរោះជាតារាអាជីព ពោលគឺមានម្តាយ និងលោកយាយមានដុងសិល្បៈចម្រៀងបែបនេះតើ៕

សូមទស្សនាវីដេអូខាងក្រោម

160f3858382892aada358ccac57b3e5eb71a95f9

9eac2f9ddf5a57b943824982ce671159051189f5


62106325_2435547213133535_873457964160122880_n

62162413_2435547566466833_263570031147745280_n

A0acc6e66495336e3b2ea0c26a0e0ea60ebf4969

36133e86e35bf5f1f9808e3b9d27a0e8f0326d4b