វិធីសង្គ្រោះបឋម ទាំង១១ ដែលអាចអ្នកទាំងអស់គ្នាគួរតែដឹង!

ការដឹងពីវិធីសង្គ្រោះបឋម អាចជួយអ្នកឱ្យសង្រ្គោះជីវិតអ្នក រួមទាំងជីវិតអ្នកដទៃផងដែរ។ នៅពេលដែលអ្នកឃើញខ្លួនឯងស្ថិតនៅពាក់កណ្តាលស្ថានការណ៍អាសន្នវាជាការល្អបំផុតដើម្បីដឹងពីរបៀបវាយតម្លៃស្ថានភាពមួយ, អ្វីដែលអ្នកអាចធ្វើដើម្បីជួយនិងសូម្បីតែដឹងពីភាពខុសគ្នារវាងអ្វីដែលអាចជួយ និងអ្វីដែលមិនជួយ។

យើងនៅឯក្រុម Bright Side បានរកឃើញពីរបៀបជួយសង្គ្រោះខ្លួនអ្នក។ ដូច្នេះយើងបានរៀបចំគន្លឹះជួយសង្គ្រោះបន្ទាន់មួយចំនួនដែលអាចសង្គ្រោះជីវិតរបស់អ្នកនៅថ្ងៃណាមួយ!

1. របួស

1

នៅពេលណាដែលអ្នកកំពុងព្យាបាលរបួសអ្នកគួរតែព្យាយាមលើកកំពស់វាលើសកម្រិតនៃបេះដូងរបស់អ្នក។ វិធីនេះអាចទប់ស្គាត់មិនអោយឈាមហូរខ្លាំង។ ប្រសិនបើមុខរបួសរបស់អ្នកនៅលើត្រគាក ឬគូថរបស់អ្នកសូមដេកចុះហើយលើកវាឡើងដោយកល់ជាមួយខ្នើយ។ ប្រសិនបើអ្នកមិនអាចលើកមុខរបួសឡើងបានទេ សូមព្យាយាមរក្សាវានៅកម្រិតស្មើរបេះដូង ឬនៅជិតបំផុតតាមដែលអាចធ្វើទៅបាន។

2. រលាកកំរិតទី 1

2

ការរលាកកម្រិតទី 1 ត្រូវបានគេស្គាល់ផងដែរថាការរលាកគ្រាន់តែប៉ះពាល់ដល់ស្រទាប់ខាងលើនៃស្បែករបស់អ្នកប៉ុណ្ណោះ។ អ្នកអាចនឹងឈឺចាប់ តែវាមិនធ្ងន់ធ្ងរនោះទេ។ ដើម្បីព្យាបាលពួកវា ត្រូវលាងសម្អាតមុខរបួសដោយទឹកក្តៅឧណ្ហ ៗ ។ ប្រសិនបើប្រើទឹកកកវាហាក់ដូចជាកាន់តែបណ្តាលឱ្យខូចខាតជាលិកាកាន់តែច្រើន។ នៅពេលលាងសម្អាតបានរួចរាល់ អ្នកអាចស្អំទឹកកក ឬ ដាក់ក្រណាត់ត្រជាក់។ ការប្រើប៊ឺរ ឬខាញ់គឺជាឱសថបុរាណមួយ ប៉ុន្តែវាអាចបណ្តាលឱ្យមានការខូចខាតបន្ថែមទៀតចំពោះមុខរបួសដោយសារវាបន្ថយល្បឿននៃកំដៅ។ ហើយអ្នកក៏អាចលាយទឹក និងម្សៅសូដាជួយបញ្ចេញកំដៅពីការរលាកបានផងដែរ។

3. ការគាំងបេះដូង

3

នៅពេលនិយាយពីការគាំងបេះដូងការធ្វើអន្តរាគមន៍ដំបូងគឺការជួយកំណត់ការស្ថានភាពគ្រោះថ្នាក់។ ការញ៉ាំថ្នាំអាស្ពីរីនអាចជួយបាន ព្រោះវានឹងរារាំងមិនអោយឈាមកកដែលជាមូលហេតុ ដែលរាំងស្ទះដល់សរសៃឈាមអារទែរបស់អ្នក។ នៅពេលប្រើថ្នាំអាស្ពីរីនវាមានសារៈសំខាន់ណាស់ក្នុងការលេបថ្នាំជាចំណែកតូចៗ និងទំពារថ្នាំជំនួសឱ្យការលេប ព្រោះវានឹងជួយឱ្យវាធ្វើការលឿនជាងមុន។ ព្យាយាមទាក់ទងសេវាសង្គ្រោះបន្ទាន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

4. សត្វឃ្មុំទិច

4

ប្រសិនបើអ្នកត្រូវបានសត្វឃ្មុំរទិច អ្នកត្រូវដកទ្រនិចវាចេញ។ ខណៈពេលដែលវាត្រូវបានគេជឿថាជាទូទៅថាការដកទ្រនិច ចេញពីស្បែក អាចកាត់បន្ថយជាតិពុល ។ អ្វីដែលសំខាន់បំផុតនោះគឺការកំណត់ពេលវេលា។ អ្នកត្រូវព្យាយាមដកទ្រនិច ចេញឱ្យបានឆាប់តាមដែលអាចធ្វើបាន ទោះអ្នកកោសវា ឬយកវាចេញដោយដង្កៀប ឬទាញវាចេញដោយដៃក៏ដោយ។ នៅពេលដែលសត្វឃ្មុំបាត់បង់ទ្រនិចរបស់វាវាបញ្ចេញក្លិនក្រអូបដែលទាក់ទាញឃ្មុំផ្សេងទៀតទៅកាន់តំបន់នោះ ។ នៅពេលដែលទ្រនិចត្រូវបានដកចេញហើយអ្នកត្រូវចាកចេញពីតំបន់នោះ ហើយលាងមុខរបួស។ អ្នកអាចស្អំវាជាមួយកន្សែងត្រជាក់បាន។ ប្រសិនបើអ្នកមានប្រតិកម្មអាឡែហ្ស៊ីចូរព្យាទាក់ទងទៅសេវាសង្គ្រោះបន្ទាន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

5. បាក់ឆ្អឹង

5

នៅពេលដែលវាឈានដល់ការបាក់ឆ្អឹង, មិនត្រូវព្យាយតម្រង់មុខរបួសនោះទេ។ អ្វីដែលសំខាន់នោះគឺរក្សាវាឱ្យនៅដដែល។ ខណៈពេលដែលការបាក់ឆ្អឹង មានសភាពធ្ងន់ធ្ងរ ឬស្រាលក៏ដោយ អ្នកត្រូវតែធ្វើការព្យាបាលដោយវេជ្ជសាស្ត្រដើម្បីធ្វើឱ្យប្រាកដថារបួសមិនធ្ងន់ធ្ងរ ឬជៀសវាងបង្ករបួសស្នាមបន្ថែមទៀត។

6. របួសលើភ្នែក

6

នៅពេលដែលអ្នកឈឺចាប់ ជាទូទៅរឿងដំបូងដែលអ្នកគួរតែធ្វើ គឺសំអាតមុខរបួស។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកធ្វើឱ្យភ្នែករបស់អ្នកឈឺចាប់ អ្វីដែលសំខាន់បំផុតគឺត្រូវគ្របបាំងភ្នែក ហើយបន្ទាប់មកស្វែងរកជំនួយ។ ដោយព្យាយាមសម្អាតភ្នែកអ្នក។ វាអាចនឹងធ្វើឱ្យអ្នកឈឺចាប់ថែមទៀត ហើយបណ្តាលឱ្យពិការតែម្តង។ ការលើកលែងចម្បងនៃច្បាប់នេះគឺនៅពេលដែលសារធាតុគីមីបានចូលទៅក្នុងភ្នែករបស់អ្នក ក្នុងករណីនេះ អ្នកគួរតែលាងសម្អាតវាជាមួយទឹកភ្លាមៗ។

7. ការមុតធ្លុះដោយម្ជុល


7

ម្ចុលគឺពោរពេញដោយមេរោគ ហើយងាយចម្លងលើស្បែកដែលបើកចំហ។ ប្រសិនបើមានបំណែកតូចៗដែលត្រូវបានបង្កប់ក្នុងស្បែក ដំបូងអ្នកគួរតែសម្អាតតំបន់នោះដោយប្រើថ្នាំប្រូតេអ៊ីន ហើយបន្ទាប់មកលាងសំអាតមុខរបួសដោយទឹកក្តៅឧណ្ហៗ។ បន្ទាប់ពីដកវាចេញ អ្នកត្រូវលាងសម្អាតរបួសដោយ ដោយសាប៊ូ និងទឹក។

8. ពស់ខាំ

8

នៅតាមកញ្ចក់ទូរទស្សន៍ និងក្នុងខ្សែភាពយន្តនៅពេលដែលនរណាម្នាក់ត្រូវបានពស់ខាំ ប្រតិកម្មជាលើកដំបូងរបស់ពួកគេគឺបឺតជាតិពុលចេញ។ ជាក់ស្តែងថ្នាំពុលបានចូលទៅក្នុងចរន្តឈាមរបស់ជនរងគ្រោះរួចហើយ ដូច្នេះនេះនឹងមិនអាចជួយបានទេ។ នៅពេលដែលអ្នកទទួលត្រូវបានពស់ខាំ រឿងសំខាន់បំផុតនោះគឺសម្រាក។ អ្នកត្រូវរក្សាអត្រាបេះដូងរបស់អ្នកឱ្យបន្ថយល្បឿននៃការរីករាលដាលនៃជាតិពុល។ ដូចគ្នានេះដែរការប្រើថ្នាំបំបាត់ការឈឺចាប់អាចធ្វើអោយជាតិពុលកាន់តែលឿន។ ទាក់ទងសេវាកម្មវេជ្ជសាស្រ្តភ្លាមៗដើម្បីទទួលបានថ្នាំប្រឆាំងនឹងពិស។ ប្រសិនបើអ្នកត្រូវការផ្លាស់ទីដើម្បីទទួលបានជំនួយសូមប្រាកដថាអ្នកគឺដើរ មិនត្រូវរត់ទេ។ ប្រសិនបើអាច អ្នកត្រូវលាបប្រេងដូងទៅលើមុខរបួសព្រោះវាអាចជួយប្រឆាំងនឹងបាក់តេរី និងប៉ារ៉ាស៊ីតបាន។

9. ត្រីជែលីខាំ

9

គ្មានអ្វីដែលអាចបំផ្លាញថ្ងៃដ៏ស្រស់ស្អាតនៅឯឆ្នេរសមុទ្រដូចជាសត្វត្រីជែលីនោះទេ។ អ្នកអាចលាងសម្អាតមុខរបួសដោយប្រើទឹកអំបិល។ អ្នកក៏អាចលាងសម្អាតជាមួយទឹកក្តៅទឹកខ្មេះ ឬ យកម្សៅសូដាលាយជាមួយទឹក ផ្សើមជាមួយក្រណាត់ស្អាត ហើយគ្របលើមុខរបួសក៏បាន។ អ្នកប្រហែលជាធ្លាប់លឺរឿងព្រេងរបស់ទីក្រុងដែលមានប្រជាប្រិយភាពថាទឹកនោមអាចត្រូវបានគេប្រើដើម្បីព្យាបាលស្នាមកន្ទួលរបស់ត្រី ជែលីបាន។ ជាទូទៅទឹកនោមមិនមានអាស៊ីតគ្រប់គ្រាន់ដើម្បីទប់ស្កាត់ពិសនោះទេ។ ខណៈពេលដែលមានការអះអាងថាទឹកនោមអាចកាត់បន្ថយការឈឺចាប់បាន តែទឹកក្តៅគឺមានប្រសិទ្ធភាពជាង។

10. ស្នាមរបួស

10

នៅពេលអ្នកឈឺចាប់អ្នកប្រហែលជាព្រួយបារម្ភអំពីស្នាមរបួសអាក្រក់ប៉ុន្តែមានវិធានការមួយចំនួនដែលអ្នកអាចធ្វើដើម្បីរក្សាស្លាកស្នាមពីការបង្កើតនោះបាន។ ម្សៅសូដាមានលក្ខណៈសម្បត្តិនៃមេរោគដែលជួយការពារកុំឱ្យមានស្នាមរបួសដែលអាចបណ្តាលឱ្យកករឹង ហើយវាអាចការពារការឆ្លងផងដែរ។ នៅពេលព្យាបាលស្នាមរបួសជាមួយម្សៅសូដា វាជាការសំខាន់ដែលត្រូវឱ្យមុខរបួសមានការប៉ះនឹងខ្យល់អាកាស។ លើសពីនេះទៀតម្សៅសូដាអាចត្រូវបានលាយជាមួយទឹកដើម្បីបង្កើតជាថ្នាំប្រឆាំងនឹងមេរោគ។

11. មានបញ្ហាដកដង្ហើម

11

ប្រសិនបើនរណាម្នាក់ឈប់ដកដង្ហើមជាធម្មតាមានការស្ទះមួយចំនួននៅលើផ្លូវដង្ហើមរបស់ពួកគេ។ ត្រូវពិនិត្យមើលមាត់ និងដកអ្វីដែលអាចរារាំងការដកដង្ហើមរបស់គេសូម្បីតែសារធាតុរាវ។ ដើម្បីបើកផ្លូវដង្ហើម ត្រូវងើយក្បាលរបស់គេ និងលើកចង្កា ដាក់ដៃរបស់អ្នកនៅក្បាលរបស់គេ។ ជាជម្រើសអ្នកអាចអនុវត្តនូវអ្វីដែលគេហៅថា "ការជម្រុញពីម្ខាង ទៅម្ខាង" ដោយដាក់ម្រាមដៃរបស់អ្នកនៅក្រោមថ្គាម និងរុញច្រានថ្គាមម្ខាងដោយមិនមានចលនាកដើម្បីបើកមាត់។ នេះជួយលើកអណ្តាលឱ្យឆ្ងាយពីផ្លូវដង្ហើមហើយជួយកាត់បន្ថយការស្ទះខ្យល់។ បន្ទាប់ពីនេះ, អនុវត្តបែបនេះរហូតដល់ផ្លូវដង្ហើមបើក។

Bonus: Tips for removing bandages

12

ជំនួយបឋមមិនត្រឹមតែមានសារៈសំខាន់នៅពេលដែលអ្នកឈឺចាប់លើកដំបូងនោះទេប៉ុន្តែក៏កំឡុងពេលដំណើរការព្យាបាលផងដែរ។ ដើម្បីរក្សាវាឱ្យមានសុវត្ថិភាពជាពិសេសសូមព្យាយាម សម្អាតវាជាមួយ អាល់កុល ឬទឹកក្តៅឧណ្ហៗ។

តើមានគន្លឹះអ្វីខ្លះដែលអ្នកប្រើនៅពេលអ្នកឬនរណាម្នាក់ជួបបញ្ហា? ចែករំលែកជាមួយយើងក្នុងមតិយោបល់!

ប្រភពដើម៖ Bright Side

ប្រែសម្រួលដោយ៖ Howdy Crusher