ចង់ឱ្យរាសីឡើងខ្ពស់រាល់ថ្ងៃ ​ទន្ទេញតែបាលី ៥ឃ្លានេះទៅបានហើយ

តើអ្នកដឹងទេ ​ថ្ងៃណាក៏ជាថ្ងៃល្អរបស់អ្នកដែរ  ឱ្យតែអ្នកចេះប្រើវានៅក្នុងផ្លូវល្អ ​ជាពិសេសគឺមានគំនិតវិជ្ជមានច្រើន។ ​ព្រោះរឿងល្អ ​ឬមិនល្អគឺឋិតនៅលើចិត្ត និងទង្វើរបស់មនុស្សយើងតែប៉ុណ្ណោះ។ ​ធ្វើមនុស្សមិនគួរផ្តេកផ្តួលទៅលើអបិយជំនឿខ្លាំងពេកនោះទេ ​ត្រូវជឿលើកម្លាំងធម្មជាតិ ​សាងអ្វីគឺទទួលផលហ្នឹង  ចង់បានលទ្ធផលល្អគឺការគិតល្អជាមុនសិន។

ដូច្នេះប្រសិនជាចង់ឱ្យរាសីខ្លួនឯងឡើងខ្ពស់រាល់ថ្ងៃ ​សាកទន្ទេញបាលីជំនួយស្មារតី ៥ឃ្លាខាងក្រោមនេះបន្ថែមទៀតក៏បាន៖

១. មុនក្រោកចេញពីគ្រែដេក សូមដកដណ្ហើមឲ្យវែងរួចនិយាយខ្សិបៗប្រាប់ខ្លួនអ្នកថា ថ្ងៃនេះមានអារម្មណ៍ស្រស់ថ្លាដល់ហើយ ​ថ្ងៃនេះជាថ្ងៃល្អ។

២. ដើរចេញមកស្រូបយកខ្យល់អាកាសនៅលើដំបូលផ្ទះ ឬក្រៅផ្ទះ។ ដកដណ្ហើមឲ្យវែងៗ រួចនិយាយខ្សិបៗប្រាប់ខ្លួនឯងថា «ពិភពលោកនេះពិតជាស្រស់ស្អាតខ្លាំងណាស់ »


៣. នៅក្នុងបន្ទប់ទឹក។ ពេលកំពុងងូតទឹកបណ្តើរ ហួច ឬច្រៀងតិចៗបណ្តើរ ហើយខ្សិបប្រាប់ខ្លួនឯងថា ទឹកថ្ងៃនេះត្រជាក់ស្រួលដល់ហើយ។

៤. ពេលស្លៀកពាក់រួច និងពេលកំពុងឆ្លុះកញ្ជក់មើលមួយជំហរខ្លួនមុនចេញទៅណាទៅណី សូមអ្នកសម្លឹងមើលភ្នែកខ្លួនឯងឲ្យចំ រួចនិយាយខ្សិបៗប្រាប់ខ្លួនឯងថា « ថ្ងៃនេះ ឯងអស្ចារ្យណាស់ ឯងដឹងទេ (ដាក់ឈ្មោះអ្នក)! » ។

៥. ពេលដើរចេញពីផ្ទះ សូមដើរដោយក្លាហាន និងរួសរាយជាទីបំផុត! អាចហួច ឬអាចច្រៀងតិចៗផង រឹតតែល្អ។

បើអ្នកអាចធ្វើដូច្នេះបាន ខ្ញុំហ៊ានធានាថា ថ្ងៃនេះ អ្នកនឹងមានរាសីឡើងជាមិនខាន។