ពិតជាមិនធម្មតា! ​កូនខ្មែរម្នាក់ លេង ​Youtube ចុះឡើងៗ រកលុយបានសង់ផ្ទះវីឡាឡើងធំស្កឹមស្កៃ

​បណ្តាញទំនាក់ទំនងសង្គម ​Youtube  ត្រូវបានគ្រប់គ្នាដឹងត្រឹមថា ​គឺជាកន្លែងដែលបណ្តុំរាល់វីដេអូជាច្រើនប្លែកៗចម្រុះគ្នា ដែលទទួលបានការពេញនិយមជាងគេលើបណ្តាញវែបសាយវីដេអូដទៃទៀត។

ក្រៅពីមានវីដេអូបម្រើការកម្សាន្តរបស់មនុស្សទូទាំងពិភពលោក Youtube  ក៏បានបើកឱកាសឱ្យមនុស្សទាំងអស់អាចរកប្រាក់កម្រៃតាមរយៈការបង្ហោះវីដេអូរបស់ខ្លួនផងដែរ  ដែលអ្នកធ្វើបែបនេះគេហៅថា ​Youtuber  ឬ ​Vlog ។  អ្នកអាចនឹងគិតថាជារឿងធម្មតា ​តែមនុស្សមិនតិចអ្នកទេពាសពេញពិភពលោកខ្លះសុខចិត្តចោលការងាររបស់ខ្លួនដើម្បីធ្វើការនៅក្នុងបណ្តាញ ​Youtube  មួយនេះ ​ព្រោះវាអាចរកប្រាក់ចំណូលបានយ៉ាងច្រើនតាមរយៈការចូល ​View  និងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវីដេអូនោះតែម្តង។

ជារឿងដ៏រីករាយនៅខ្មែរយើងក៏មានអ្នកលេង ​Youtube  ជាច្រើនអ្នកដែរ ​ដែលកំពុងតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់នៅក្នុងការរកប្រាក់កម្រៃតិច ​ឬច្រើន អាស្រ័យលើប្រភេទវីដេអូរបស់ខ្លួន តែក៏មានអ្នកខ្លះក៏កំពុងតែមានបានដោយសារតែការរកលុយតាម ​Youtube  ដែរ។  តាម​ការ​រយៈគណនី​ហ្វេសប៊ុក​ឈ្មោះ​ James Kim​ បានសរសេររៀបរាបពីភាពជោគជ័យរបស់ខ្លួនថា៖ « នេះជាវីដេអូមួយអំពី ខាងក្រៅ និង ខាងក្នុងផ្ទះរបស់ខ្ញុំ។ មិនទាន់រួចរាល់ 100% ទេ។ ខ្ញុំសូមជូនពរបងប្អូនទាំងអស់គ្នាបានទទួលនូវភាពជោគជ័យគ្រប់ភារកិច្ច និង សូមកុំបោះបង់ទោះបីជាមានការលំបាកក៏ដោយ។ Cambodia Youtuber

Note: វីដេអូនេះមិនមែនសំរាប់អួតបងប្អូននោះទេ នេះគ្រាន់តែជាក្តីអំណររបស់ខ្ញុំ និង ជាភស្តតាងមួយថាកូនខ្មែរក៏អាចទទួលលទ្ធផលពីក្រុមហ៊ុន Youtube បានដែរ។ សូមព្រះប្រទានពរ! ​​»។

ក្រោយពីបានដឹងរឿងបែបនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើល  និងមិននឹកស្មានថាគ្រាន់តែលេង ​Youtube  សោះអាចរកលុយបានច្រើនដល់ម្លឹង។ ​ដូច្នេះអ្នកដែលកំពុងតែប្រឹងប្រែងស្វែងរកលុយតាមរយៈ ​Youtube  កុំទាន់អាលអស់សង្ឃឹម ​និងកុំទាន់បោះបង់ចោល ​ការព្យាយាមគឺគង់តែបានសម្រេចនៅថ្ងៃណាមួយ៕


S1

64739801_699286077209638_5075888918457483264_n

Asdfasdfwef

52920532_2906138706066845_84126130017140736_n

56866459_654242551713991_2422597443137830912_n