ពេជ្រ ​សូលីកា ​គ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ​ថែមទាំងរំលេចពាក្យពេចន៍ដ៏មានន័យមួយឃ្លាយ៉ាងចាក់ដោតទៀត!

ភ្នំពេញ៖ ក្រោយពីបានក្លាយទៅជាអ្នកចម្រៀងពេញសិទ្ធ ​របស់ផលិតកម្មយក្ស ​រស្មីហង្សមាស រួចមក ​ឃើញថាស្រីស្រស់សម្រស់បាន  និងមានសមត្ថភាពខ្ពស់នៅក្នុងការសម្តែង ​និងច្រៀង ​កញ្ញា ​ពេជ្រ ​សូលីកា ​ហាក់មានរាសីកាន់តែខ្ពស់ត្រដែតនៅក្នុងវិថីសិល្បៈ។

ក្រៅពីមានការរវល់ច្រើននៅក្នុងការសម្តែងភាពយន្តភាគដ៏ធំចាប់ដៃគូជាមួយលោក ​នីកូ កញ្ញា ​ពេជ្រ ​សូលីកាក៏មានការងារនៅក្នុងការត្រៀមបទចម្រៀងជាច្រើនដើម្បីចេញផ្សាយនៅក្នុងផលិតកម្មរបស់ខ្លួន ​ជាពិសេសកញ្ញា ​ក៏ត្រូវប៉ាន់នៅក្នុងការថតផ្សព្វផ្សាយផលិតផលនានាជាច្រើន ​និងនៅក្នុងការថតសម្អាងការធំៗទៀតផង។

ជាក់ស្តែងនៅក្នុងថ្ងៃនេះ កញ្ញា ​ពេជ្រ ​សូលីកា  បានបង្ហោះរូបភាពគ្រងឈុតប្រពៃណីខ្មែរមួយឈុតយ៉ាងស្រស់ស្អាតប៉ុន្មានសន្លឹក ​ធ្វើឱ្យអ្នកគាំទ្រមានភាពជ្រួលច្របល់  និងកោតសរសើរនូវសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញាផងដែរ។ ​តែអ្វីកាន់តែពិសេស កញ្ញា ​ពេជ្រ ​សូលីកា ថែមទាំងសរសេររៀបរាប់មួយឃ្លា  ដ៏មួយន័យអមនឹងរូបភាពនោះយ៉ាងមានអត្ថន័យដែរថា៖ « លេងខ្លះ មែនខ្លះ សើចខ្លះ យំខ្លះ ពិបាកខ្លះ ស្រណុកខ្លះ  នេះហើយទើបហៅថាជីវិតសត្វលោក មិនច្បាស់កុំធ្វើ តែបើធ្វើត្រូវទទួលខុសត្រូវ 💞 »៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? ​សូមទស្សនារូបភាពខាងក្រោមនេះ៖ 

64844561_391809804762496_2265958907815919616_n


64832983_391809704762506_4762288101768822784_n

64819938_391809734762503_8479931949744390144_n

64808355_391809764762500_1300649894050004992_n

65123003_391809824762494_2871498358239789056_n