មានរឿងអ្វី បានជា ដួង ម៉ានិច និង ​ឌី សុនីតា សម្លក់សម្លឹង ​កាច់កុងចង់ស៊ីសាច់ហុតឈាមគ្នាទាំងក្នងកម្មវិធីមង្គលការបែបនេះ? (មានវីដេអូ)

ភ្នំពេញ៖ កញ្ញា ​ឌី សូនីតា ​និង កញ្ញា ​ដួង ម៉ានិច ​គឺជាតារាសម្តែងដែលមានឈ្មោះល្បីមួយរូបតាមរយៈការសម្តែងនៅក្នុងខ្សែភាពយន្ត ​ខ្សែវីដេអូខ្លីៗ ​និងស្ពតផ្សាយពាណិជ្ជកម្មនានា។ តារាទាំង២ដួងនេះ ​ត្រូវបានមហាជនទទួលស្គាល់ថា ​ជាតារាដែលមានសមត្ថភាពខ្ពស់នៅក្នុងការសម្តែង  ពោលគឺស័ក្តសមឥតខ្ចោះតែម្តង។

ជាក់ស្តែងថ្មីៗនេះ  ទាំង កញ្ញា ​ឌី សូនីតា ​និងកញ្ញា ​ដួង ម៉ានិច ​បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយពីបានឃើញវីដេអូមួយបង្ហាញពីការកាច់កុងសម្លឹងសម្លក់គ្នា និងស្រែកឌឺដងគ្នាយ៉ាងស៊ីសាច់ហុតឈាម ​ធ្វើឱ្យអ្នកគាំទ្រប្រហោងពោះធ្លុងតែម្តង  នឹកស្មានថាតារាក្នុងដួងចិត្តទាំង២មានរឿង ​ឬទំនាស់អ្វីនឹងគ្នា។ ​តែនៅពេលទស្សនាចប់ ​ស្រាប់តែអ្នកគាំទ្រនាំគ្នាអស់សំណើច ​ហួសចិត្តចំពោះការសម្តែងដូចឈ្លោះគ្នាពិតៗតែម្តង។

តាមរយៈគណនីផេកហ្វេសប៊ុករបស់កញ្ញា ​ឌី សូនីតា ឈ្មោះ ​Dy  Sonita  បានបង្ហោះវីដេអូ ​ថែមទាំងសរសេរសារមួយឃ្លាដែរថា៖ « ខ្លាំងទេៗ 😂😂😂😂 ស្រែកយកៗ មួយឈ្នះដៃ ហក់ម៉ោចែនិច 😅 ហើយគេថាមុខខ្ញុំដូចគាត់ មើលមិចដូចគ្នាទៅ បើចែនិចមុខប៉ុនកូនដៃហ្នឹង អស់តូចនៅម៉ែ🤣🤣🤣 ថាខ្ញុំមុខតូចដល់ពេលឃើញមុខគាត់វិញខ្ជិលយាយ តូចជាងខ្ញុំទៀត🤦‍♀️🤦‍♀️

សំខាន់អាណិតជាងគេអ្នកម្តាយអូនចាស អត់ដឹងអីម៉ាតិច😁 ចូលរួមពិធីមង្គលការ បងស្រីអ៊ុនអាលីហ្សាយប់មិញ។

#សង្រ្គាមបងប្អូន

Doung Manich - ដួង ម៉ានិច ​»។

នេះពិតជាចំតារាសម្តែងពេញដោយសមត្ថភាពពិតមែន  ធ្វើឱ្យគ្រប់គ្នាយល់ច្រលំអស់មួយខ្យល់ធំទៅ។


តោះ! ដើម្បីឱ្យជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

1

2

3

4