ក្តៅៗ ក្រោយសោកនាដកម្មបាក់រលំអគារ ៧ជាន់! អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ព្រមទទួលស្គាល់កំហុស ដោយសុខចិត្តលាលែងពីតំណែង

ពិតជារឿងគួរឱ្យភ្ញាក់ផ្អើល ដោយសារតែពេលនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួន និងព្រមទទួលកំហុសចំពោះគ្រោះថ្នាក់ដែលកើតឡើងនៃការបាក់រលំអគារ៧ជាន់គ្មានច្បាប់ទម្លាប់ រហូតសម្លាប់អាយុជីវិតកម្មករពេលនេះ ២៤នាក់ និងកម្មវករដែលកំពុងតែស្វែងរកបន្ថែមនៅក្រោមគំនរអគារទៀត។

សម្តេចតេជោ បានប្រកាសជាផ្លូវការ ដោយមានខ្លឹមសារដូចតទៅថា៖ « ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។

ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។

ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ »៕


Kkk8873

65096287_2294668783914939_1384938811917598720_o

Thumnail

WhatsApp Image 2019 04 26 At 2.58.21 PM