កម្ពុជាមានចំណាត់ថ្នាក់ល្អជាងប្រទេសថៃ ក្នុងចំណោមប្រទេសដែលមានសន្តិភាពបំផុតក្នុងពិភពលោក

របាយការណ៍សន្ទសន៍សន្តិភាពពិភពលោកបានបង្ហាញចំណាត់ថ្នាក់ប្រទេសដែលមានសន្តិភាពបំផុត និងប្រទេសដែលមានសន្តិភាពតិចតួចបំផុតក្នុងពិភពលោក។

របាយការណ៍នេះបានវាស់វែងអំពី "សន្តិភាព" នៃប្រទេសចំនួន 163 ដោយមានវិធានការជាច្រើនរួមទាំងការចំណាយយោធានិងការស្លាប់ពីជម្លោះនិងអំពើភេរវកម្ម ក៏ដូចជាការប៉ាន់ស្មានសេដ្ឋកិច្ចនៃការចំណាយលើអំពើហឹង្សា។

សាំងហ្គាពួរជាប្រទេសនៅអាស៊ានដែលមានចំណាត់ថ្នាក់ល្អជាងគេក្នុងតំបន់​ដោយជាប់លេខរៀងទី៧ ខណៈម៉ាឡេស៊ីស្ថិតនៅលេខ១៦។

ប្រទេសឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត មានចំណាត់ថ្នាក់ប្រហាក់ប្រហែលគ្នាតាមលំដាប់លេខ ឥណ្ឌូណេស៊ី ៤១,​ ឡាវ​លេខ ៤៥, និង ទីម័រខាងកើតលេខ ៤៨ ។


ប្រទេសវៀតណាមស្ថិតនៅលេខរៀងទី៥៧ ខណៈកម្ពុជាស្ថិតនៅលេខរៀងទី៨៩ ដែលល្អជាងប្រទេសថៃដែលជាប់ចំណាត់ថ្នាក់រហូតដល់លេខ ១១៧ ឯ​នោះ។

មីយ៉ាន់ម៉ា ស្ថិតនៅលេខរៀងទី១២៥ ជាប្រទេសនៅតំបន់អាស៊ានដែលមានចំណាត់ថ្នាក់អន់ជាងគេ ស្ថិតក្នុងចំណោមប្រទេសដែលមានសន្តិភាពតិចតួចបំផុត ប៉ុន្តែចំណាត់ថ្នាក់នេះនៅល្អជាងសហរដ្ឋអាមេរិកដែលស្ថិតនៅលេខរៀងទី ១២៨។

អាហ្វហ្គានីស្ថាន ជាប្រទេសដែលស្ថិតនៅបាតតារាងនៃរបាយការនេះ ខណៈអ៊ីស្លង់ជាប្រទេសដែលមានសន្តិភាពបំផុត។