ក្មេងក៏វាឆក់ទូរស័ព្ទដែរ! អាណិតណាស់ជួយលក់នំម្តាយទាំងយប់ ត្រូវចោរអប្រិយស្រីប្រុសបន្លំឆក់ទូរស័ព្ទទៅបាត់!

ភ្នំពេញ៖ ពិតជាគួរឱ្យអាណិតណាស់ កាលពីយប់មិញនេះមានករណីចោរប្រុសស្រី២រូប នាំគ្នាជិះម៉ូតូមកបន្លំឆក់ទូរស័ព្ទក្មេងស្រីដែលអង្គុយជួយលក់នំម្តាយទៅបាត់ ធ្វើឱ្យប្អូនស្រីស្រែកយំព្រោះស្រណោះទូរស័ព្ទដៃ ជាពិសេសគឺខ្លាចម្តាយស្តីបន្ទោស និងវ៉ៃនោះតែម្តង។

ហេតុការណ៍មួយនេះត្រូវបានគេដឹងថា កើតឡើងខ្ទង់ប្រមាណជាម៉ោង ៩ ឬ១០យប់ នៅជិតសាលាស៊ីសុវត្ថិ ដែលរឿងនេះត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែមានបងប្អូនប្រជាពលរដ្ឋដែលជិះតាមផ្លូវចូលមកសួរនាំពេលឃើញប្អូនស្រីអង្គុយយំម្នាក់ឯងគួរឱ្យអាណិត។

នៅក្នុងនោះតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Zen Zsen បានសរសេររៀបរាប់ថា៖ « ពិតជាអាណិតប្អូនណាស់ជួយ share ហើយជួយប្អូនស្រីផង គ្នានៅក្មេងយ៉ាងខំជួយលក់ដូរម៉ែលក់នំបន្តិចបន្តួចដើម្បីដោះស្រាយជីវភាពរស់នៅ ហេតុអីក៏ចោរដាច់ចិត្តឆក់ទូរសព្ទគ្នាទៀត 😢😢 ពិតជាគ្មានចិត្តជាមនុស្សមែន សំខាន់ទូរសព្ទ័នោះជារបស់ម្តាយគ្នាទៀត សូមសប្បុរសជនមេត្តាជួយផ្តល់ជាថវិការ រឺទូរសព្ទ័ដល់ប្អូនស្រីវិញផង🙏🙏🙏 ទីតាំងប្អូនលក់នៅមុខសាលាស៊ីវត្ថិ 🙏🙏 »។

ហើយក៏មានគណនីមួយទៀតឈ្មោះ  Pēnh LāmBó ដែលបានជួបប្អូនស្រីក្នុងវេលាប្រហាក់ប្រហែលនោះដែរ បានបង្ហោះវិដេអូ និងសរសេរៀបរាប់ដែរថា៖ « មួយម៉ោងមុនមានចោរពីរអ្នកស្រីមួយប្រុសមួយជិះម៉ូតូTodayពណ៍ខៀវបានបន្លំលួចទូរស័ព្ទក្មេងស្រីម្នាក់លក់នំនៅមុខសាលាសីុសុវត្តិអាណិតគ្នាណាស់ខ្លាច់ម៉ាក់វៃ😢😢 »។

គួរឱ្យដឹងដែរថា ទូរស័ព្ទដែលប្អូនស្រីបាត់គឺម៉ាក Oppo ដែលត្រូវចោរស្រីប្រុស ២នាក់ បានធ្វើសកម្មភាពបន្លំយកទៅឈឹងតែម្តង ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖


64959819_2337252759931564_3524461132444073984_n

65042623_2337252709931569_7431235441551998976_n

11

222