គេចផុតពីកណ្តាប់ដៃព្រានត្រលប់ចូលទៅព្រៃធម្មជាតិវិញ៖ អណ្តើកដែលងាយរងគ្រោះប្រាំក្បាលត្រូវបានជួយសង្គ្រោះដោយអ្នកល្បាត

ប្រភព៖ Wildlife Alliance

អណ្តើកខ្មៅប្រាំក្បាល ដែលមានឈ្មោះវិទ្យាសាស្រ្តថា Siebenrockiella crassicollis បានគេចផុតពីជោគវាសនារបស់ពួកគេដែលនិងត្រូវបញ្ចប់នៅក្នុងភោជនីយដ្ឋាននៅពេលដែលអ្នកអភិរក្សសត្វព្រៃបានស្ទាក់ចាប់អ្នកប្រម៉ាញ់ដែលដឹកពួកគេចេញពីព្រៃត្រូពិចនៅតំបន់ភ្នំក្រវាញ។អណ្តើកពណ៌ខ្មៅត្រូវបានចាត់ថ្នាក់ថាជាប្រភេទងាយរងគ្រោះនៅលើបញ្ជីក្រហមរបស់អង្គការ IUCN ហើយចំនួនរបស់ពួកគេកំពុងថយចុះនៅពេលដែលតម្រូវការអណ្តើកទឹកសាបនៅក្នុងពាណិជ្ជកម្មអន្ដរជាតិកើនឡើង។ ក្រោយពីស្ទាក់ចាប់សត្វព្រៃនេះអ្នកអភិរក្សមកពីស្ថានីយ៍បៃតងកណ្តាល (Green Peafowl Station) (ស្រែអំបិល) ភ្លាមៗបានដោះលែងអណ្តើកត្រឡប់ទៅក្នុងដែនជម្រកទឹកសាបនៅខាងក្នុងឧទ្យានជាតិខាងត្បូងជួរភ្នំក្រវាញវិញ។


Ranger1