ទិញដី ​Free  មីន នៅខ្មែរយើងហ្នឹង ​អ្នកណាមិនលស់ព្រលឹងបើម៉ាកៗហ្នឹងនេះ!

ប៉ៃលិន៖ ​​ជារឿងហួសចិត្ត ​ញាក់សាច់ ​ព្រឺឆ្អឹងខ្នងមិនស្ទើរនោះទេដោយកាលពី ថ្ងៃ​ទី​២៥ ខែមិថុនា ២០១៩​នេះ មានករណីមួយគួរឱ្យភ្ញាក់ផ្អើល ក្រោយ ស្ត្រីម្នាក់បានទិញដីមួយឡាន យកមកចាក់បំពេញដីបរិវេណផ្ទះ ស្រាប់តែបានប្រទះឃើញគ្រាប់មីន រហូតរន្ធត់ចិត្តជាខ្លាំងហៅអង្គភាពស៊ីម៉ាក់មកពិនិត្យ និងដោះគ្រាប់មីនចេញ។

បើយោងតាមការបង្ហោះរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានសរសេរយ៉ាងដូច្នេះថា៖  « នៅខេត្តប៉ៃលិន ថ្ងៃទី២៥​ ខែមិថុនា​ ២០១៩នេះ! នាំគ្រាប់មីនដល់ផ្ទះ!

ស្ត្រី៖​ ពូស៊ីម៉ាក់ខ្ញុំទិញ​តែដីទេ​ ខ្ញុំមិនទិញគ្រាប់មីនទេ​ព្រោះខ្ញុំដឹងថាខុសច្បាប់!

មន្ត្រីស៊ីម៉ាក់៖​ ទិញដីកន្លែងណា​ មានប្លង់ទេ​ ខ្ញុំឆែកមើលផែនទីសិនក្រែងប៉ះចំលើ ចំការមីន!

ស្ត្រី៖​ មិនមែនអ៊ីចឹងទេពូស៊ីម៉ាក! ខ្ញុំ​ទិញដីមួយឡានចាក់បំពេញដីក្នុងផ្ទះហ្នឹងណា​ តែមានគ្រាប់មីននៅពេលកាយដីឡាននោះមកចាក់ផ្ទះ! មកពូស៊ីម៉ាក់ឯង​ មកមើលគ្រាប់មីនជាក់ស្តែងហ្នមក​ ស្រួលយល់គ្នា!

មន្ត្រីស៊ីម៉ាក់៖​ សំណាងមួយក្នុងតែ១ម៉ឺនគ្រោះថ្នាក់!


ស្ត្រី៖​ ខ្ញុំសំណាងអ៊ឺចឹងកាយជិតត្រូវគ្រាប់មីន!​ ហើយថ្ងៃស្អែកនឹងនាំសមាជិកគ្រួសារទាំងអស់ទៅស្រោចទឹកឱយបាន៧វត្ត » ។

មិនជាជារឿងលេងសើចនោះទេ ​ស្តាប់មើលទៅដំបូងហាក់បីដូចជារឿងកំប្លែង  តែបើកាយប៉ះវិញប្រាកដជាទុក្ខធំជាមិនខាន ​អាចនឹងប៉ះពាល់ដល់អាយុជីវិតទៀតផង។ តែសំណាងដែលម្ចាស់ផ្ទះមានរាសីខ្ពស់  ដូច្នេះហើយម្ចាស់ផ្ទះ​នឹង​នាំ​សមាជិកគ្រួសារ​ទាំងអស់​ទៅ​ស្រោច​ទឹក​ឱ្យ​បាន​៧​វត្ត​  ៕

57f9ece04055e67e30c55137bbac367f8e5870be

65326190_870115540028184_4865053788555182080_o

65248813_870115433361528_1886255516489875456_o