បេីចង់ក្លាយជាសេដ្ឋី ទាល់តែលួចទម្លាប់សេដ្ឋីមកដាក់ក្នុងខ្លួនអោយបានច្រេីន

យើងទាំងអស់គ្នាដឹងហេីយថា ទម្លាប់អាចជួយឱ្យយេីងជោគជ័យ ហេីយក៏អាច ធ្វេីឱ្យយេីងបរាជ័យផងដែរ។ ទម្លាប់មិនល្អ អាចជាដំបៅមានខ្ទុះ និង រីកធំឡេីងៗ ចូលទៅក្នុងរៀបរស់នៅរបស់អ្នក ដែលនឹងទាញអ្នកឆ្ងាយពីអ្វី ដែលអ្នកចង់បាន។ ទម្លាប់ល្អ អាចជួយអ្នកបង្កើតជីវិត ដែលពោរពេញដោយសកម្មភាព និង ស្នាដៃ។

ប្រសិនបើអ្នកមើលមនុស្សម្នាក់ ដែលអ្នកគោរព ហេីយជាមនុស្សជោគជ័យនោះ អ្នកនឹងឃើញថា ពួកគេចំណាយពេល ធ្វើកិច្ចការប្រចាំថ្ងៃ ដែលជួយពួកគេ សម្រេចគោលដៅធំបំផុត របស់គាត់។ នេះមិនមែនមានន័យថា ពួកគេល្អឥតខ្ចោះនោះទេ ព្រោះគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ប៉ុន្តែបើទោះបីជាមាន រឿងដែលមិនល្អ កេីតឡេីងនៅក្នុងជីវិតរបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែបន្តធ្វើ ដំណេីរទៅមុខរហូត ជាមួយភាពវិជ្ជមានជានិច្ច។ ហើយពួកគេ គឺចាប់ផ្តើមជាមួយ ទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។

យើងទាំងអស់គ្នា អាចរៀនពីទម្លាប់ជោគជ័យទាំងនេះ ប៉ុន្តែវានឹងគ្មានន័យទេ ប្រសិនបើយើងមិនអនុវត្តចំណេះដឹងទាំងនេះ។ ដូច្នេះនេះ គឺជាទម្លាប់ប្រចាំថ្ងៃ ចំនួនប្រាំរបស់មនុស្សជោគជ័យខ្ពស់ ដែលអ្នកអាចយកទម្លាប់ទាំងនេះ ដើម្បីបង្កើតជីវិតមួយ ដែលអ្នកចង់រស់នៅ៖

១. មនុស្សជោគជ័យ រៀបគម្រោងសំរាប់ថ្ងៃស្អែកនៅពេលយប់

វាងាយស្រួលក្នុងការដេីរផ្លូវខុស នៅពេលដែលអ្នកមិនមានផែនការ។ អ្នកនឹងមិនដឹងត្រូវធ្វេី និង ចង់សំរេចអ្វីនោះទេ ប្រសិនបេីអ្នកគ្មានគម្រោង ប្រចាំថ្ងៃនោះ។ មនុស្សជោគជ័យចំណាយពេល បន្តិចបន្តួចនៅយប់ មុនពេលចូលគេង ផ្តល់បង្កេីតគោលដៅ ដ៏ច្បាស់លាស់ សម្រាប់ថ្ងៃបន្ទាប់។ ហេីយបន្ទាប់ពីពួកគេក្រោកឡើង ពួកគេចាប់ផ្តេីមធ្វេីតាមអ្វី ដែលគេបានគ្រោងទុក។

ជីវិត មិនតែងតែដំណើរការ ដូចអ្វីដែលបានគ្រោងទុកនោះទេ ប៉ុន្តែជាមួយនឹងផែនការ អ្នកអាចចាត់ចែង ដោយមិនបាត់បង់កំលាំងជំរុញ។

២. មនុស្សជោគជ័យ អានសៀវភៅដើម្បីបណ្តុះគំនិត

ការអាន គឺជាធាតុដ៏សំខាន់ ក្នុងការជោគជ័យ សៀវភៅនិមួយៗផ្ទុកចំណេះដឹងជាច្រើន។ ជាក់ស្តែង លោក Elon Musk អានយ៉ាងតិច ៤ ម៉ោងក្នុងមួយថ្ងៃ។

មិនចាំបាច់កំណត់ប្រវែង ដែលអ្នកត្រូវអាននោះទេ ប៉ុន្តែការបង្កើតទម្លាប់អាន ជាប្រចាំថ្ងៃ ដេីម្បីពង្រីកចំណេះដឹងរបស់អ្នក និង ជួយអ្នក ក្នុងការធ្វើដំណើរទៅរកភាពជោគជ័យ។

៣. មនុស្សជោគជ័យ ផ្តល់អាទិភាពឱ្យសុខភាពរបស់ពួកគេជាចំបង

អ្វីដែលអ្នកញ៉ាំ និង របៀបដែលអ្នកធ្វើលំហាត់ប្រាណ ប៉ះពាល់ដល់គ្រប់តំបន់ នៃជីវិតរបស់អ្នក។ មនុស្សជោគជ័យ ប្រើការហាត់ប្រាណរបស់ពួកគេ ជាពេលវេលាដើម្បីកំណត់ឡើងវិញ និង រៀបចំផែនការ។ ហើយពួកគេ បានធ្វើការជ្រើសរើសអាហារ ដ៏ឈ្លាសវៃ ដែលនឹងផ្តល់ឱ្យពួកគេ នូវថាមពល ដែលពួកគេត្រូវការ ដើម្បីសម្រេចអ្វីៗគ្រប់យ៉ាង នៅក្នុងបញ្ជីការងារប្រចាំថ្ងៃរបស់ពួកគេ។


ដូច្នេះ តើអាហារអ្វីសម្រាប់ពេលល្ងាច? តើមានការហាត់ប្រាណ នៅក្នុងបញ្ជីការងារ របស់អ្នកដែរឬទេ? ចូរជ្រើស​រើស​ដោយ​ឈ្លាស​វៃ។

៤. មនុស្សជោគជ័យ មិនសូវខ្វល់អំពីអ្វី ដែលអ្នកដ៏ទៃកំពុងធ្វើទេ

ការធ្វើដំណើររបស់មនុស្សម្នាក់ ដើម្បីជោគជ័យ អាចជាការបំផុសគំនិត ដែលអ្នកអាចរៀនបានច្រើន អំពីកំហុសរបស់ពួកគេ ជ័យជំនះរបស់ពួកគេ អ្វីដែលពួកគេត្រូវធ្វើ អ្វីដែលពួកគេមិនត្រូវធ្វើ។ ប៉ុន្តែប្រសិនបើ អ្នកចាប់ផ្តើមប្រៀបធៀប ដំណេីររបស់អ្នក ជាមួយនឹងពួកគេ ជំនួសឱ្យការប្រើ រឿងរ៉ាវរបស់ពួកគេ ជា ការបំផុសគំនិត អ្នកអាចនឹងមានអារម្មណ៍ ច្រណែន តានតឹងចិត្ត និង មិនសក្តិសម។

មនុស្សជោគជ័យ ដឹងថាការធ្វើដំណើររបស់ពួកគេ គឺមិនដូចគេទេ ហើយក៏មិនអាចប្រៀបធៀបជាមួយគេបានដែរ។ ដូច្នេះ ចូរកុំជាប់គាំង នៅក្នុងអន្ទាក់នៃ ការប្រៀបធៀប ចូរផ្តោតលើមូលហេតុរបស់អ្នក។

៥. មនុស្សជោគជ័យ រស់នៅរាល់ថ្ងៃ ដូចជាវាជាថ្ងៃចុងក្រោយអញ្ចឹង

ជីវិត គឺរវល់។ វា គឺមិនទៀងនោះទេ។ ដូច្នេះអ្នកទំនោរជា ចង់ផ្តោតលើអនាគត។ តាមពិត យើងទាំងអស់គ្នា គឺធ្វើបែបនេះមែន ហើយបារម្ភពីអ្វី ដែលជារឿងបន្ទាប់ទៀត។ ប៉ុន្តែ ខណៈពេលដែលការធ្វើផែនការ គឺមានសារៈសំខាន់ ដូច្នេះចូររស់នៅពេញលេញ ក្នុងពេលបច្ចុប្បន្ន។

ជីវិត គឺខ្លី ហើយយេីងមិនដឹងថា នៅពេលណាវានឹងបញ្ចប់នោះទេ។ មនុស្សភាពជោគជ័យ រស់នៅរាល់ថ្ងៃ ដូចជាវាជាថ្ងៃចុងក្រោយរបស់ពួកគេ ហើយទាញយកប្រយោជន៍ ពីពេលវេលានីមួយៗដែលពួកគេមាន ដូច្នេះអ្នកគួរតែធ្វេីបែបនេះដែរ។

នៅពេលដែលអ្នកក្រឡេកមើលគោលដៅធំ វាជារឿងធម្មតា ដែលអ្នកមានការខកចិត្ត ចំពោះភាពធំធេងនៃអ្វី ដែលអ្នកកំពុងព្យាយាមសម្រេច។ ប្រសិនបើ អ្នកភ្ញាក់ឡើងរាល់ថ្ងៃ ជាមួយការតាំងចិត្ត ដេីម្បីចំណាយពេល ក្នុងការបង្កើតទម្លាប់ល្អៗនោះ អ្នកនឹងផ្តល់ឱកាស ឱ្យអ្នកទទួលបានជោគជ័យកាន់តែច្រេីន។ ដូច្នេះ ចូរប្រើទម្លាប់ទាំងប្រាំនេះ ជាកន្លែងចាប់ផ្ដើម ដើម្បីបង្កេីតជីវិតដ៏ជោគជ័យមួយ ដែលអ្នកចង់បាន។

ប្រភព៖ success