ឡូយអស់ស្ទះ! ​តួប្រុស ​Friendzone  នឹងធ្វើដំណើរមកស្រុកខ្មែរយើងឆាប់ៗនេះហើយ!

បន្ទាប់ពី ​Friendzone  បានធ្វើការចាក់បញ្ចាំងនៅគ្រប់បណ្តាស្រុកខ្មែររួចមក ​ខ្សែភាពយន្តខ្នាតធំរបស់ប្រទេសដៃមួយនេះ ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែនពីអ្នកទស្សនាថាល្អមើល  ឯតួសម្តែងក៏មានសមត្ថភាពសម្តែងដ៏ល្អឥតខ្ចោះ ​ជាពិសេសគឺសម្រស់ស្រស់ស្អាតរបស់តួឯកទាំងពីរ ​គឺ ​Baifern  និង ​Nine Naphat។

អ្វីដែលកាន់តែពិសេសនេះ ​ថ្មីៗនេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក​ ThirTeen Terrors – Cambodia បានប្រកាសព័ត៌មានធ្វើឱ្យបណ្តាអ្នកគាំទ្រខ្សែភាពយន្ត ​Friendzone  នេះ ​ជាពិសេសគឺអ្នកគាំទ្រតួប្រុសសង្ហាវ័យក្មេង ​Nine  Naphat  រំភើប និងរីករាយជាខ្លាំង ​ដោយតួប្រុស ​Friendzone  លោក ​Nine  Naphat នឹងធ្វើដំណើរមក​កម្ពុជានៅក្នុងពេលឆាប់ៗនេះហើយ។ ដំណឹងដ៏រីករាយនេះ ​ធ្វើឱ្យអ្នកគាំទ្រប្រុសសង្ហារូបនេះ ​សប្បាយចិត្ត ​អរស្ទើរទប់ចិត្តមិនបាន ​ដោយអាចមានឱកាសជួបមុខតារានៅក្នុងដួងចិត្តដោយផ្ទាល់បែបនេះ។

គួរឱ្យដឹងផងដែរថាការធ្វើដំណើរមកស្រុកខ្មែររបស់ លោក ​Nine  Naphat  គឺដើម្បីចូលរួមនៅក្នុងកម្មវិធី Thai Film Festival 2019 ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ២៤​ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះហើយ៕

ប្រភព៖ ThirTeen Terrors - Cambodia


65645913_2439025706328245_6413489107644710912_n

65940320_2439025716328244_2253705701127880704_n

65908615_2439025752994907_3576008805944655872_n

65965439_2439025779661571_3925206715309490176_n