អ្នកណាស្គាល់កន្លែងនេះ? សម័យមុនសប្បាយណាស់ តែពេលនេះត្រូវបានបោះបង់ចោលដោយគ្មានមូលហេតុ!

កាលពីមុន  ស្រុកខ្មែរយើងមានសួនទឹកកម្សាន្តធំៗចំនួន  ២ ​នោះគឺ ​Water Park  ទឹកថ្លានិង ​សួនទឹកសន្តិភាព  នៅផ្លូវទៅព្រែកឯង ដែលមានមនុស្សម្នាជាច្រើន ​ជាពិសេសយុវវ័យ និងក្មេងតូចៗមកលេងទឹកស្ទើរមិនដាច់ ​អាចប្រៀបថាជាកន្លែងកម្សាន្តដ៏ល្បីល្បាញមួយនៅក្នុងជំនាន់នោះ។

តែគួរឱ្យសោកស្តាយ ​សួនទឹកធំៗទាំង២ ​នេះបានបិទទ្វារជាបន្តបន្ទាប់ ដោយសួនទឹក ​Water  Park  ទឹកថ្លាបានបិទទ្វារលែងដំណើរការមុនគេ ​បន្ទាប់មកគឺ ​សួនទឹកសន្តិភាពព្រែកឯង ដោយការបិទទ្វារនេះសុទ្ធតែមិនមាននរណាដឹងពីមូលហេតុនោះឡើយ ធ្វើឱ្យអ្នកដែលមកលេងកម្សាន្តមានការសោកស្តាយជាខ្លាំង។

ថ្មីៗនេះ ​រូបភាព សួនទឹកសន្តិភាព ​ដែលត្រូវបានគេទុកចោលបច្ចុប្បន្ន  ​ត្រូវបានគេបង្ហោះផ្សព្វផ្សាយពេញហ្វេសប៊ុក ​ធ្វើឱ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើល មិននឹកស្មានថាបិទតែប៉ុន្មានឆ្នាំ ​ទីកន្លែងដ៏រីករាយ និងផ្តល់អនុស្សាវរីយ៍ជាច្រើនបានក្លាយទៅជាព្រៃស៊ុបទ្រុបបែបនេះឡើយ។

ដូច្នេះចង់ដឹងថា សួនទឹកសន្តិភាពប្រែសភាពបែបណាតាមដានទស្សនារូបភាពខាងក្រោម ៖

ប្រភពរូបភាព៖ People

65622137_2078432738951233_7198793666918350848_n


65680642_2078450962282744_356945283042508800_n

65785333_2078433522284488_3878387487269191680_n

65880794_2078437022284138_7182855588743741440_n

66093399_2078435435617630_3932628710854754304_n

66375378_2078451128949394_8449054098413584384_n