ក្តៅៗ Instagram  Facebook  និង ​WhatApp  បានជួបប្រទះបញ្ហានៅក្នុងការប្រើប្រាស់ស្ទើរពាសពេញពិភពលោក

ប៉ុន្មានម៉ោងមុននេះ ​ការប្រើប្រាស់បណ្តាញសង្គមដែលស្ថិតនៅក្រោមក្រុមហ៊ុនតែមួយដូចជា ​Instagram Facebook  Messenger និង ​WhatApp  ត្រូវបានគេរាយការណ៍ឱ្យដឹងថាមានបញ្ហានៅក្នុងការប្រើប្រាស់ដូចជាជាប់គាំង ​ផុសរូបមិនបាន  Logging out  មិនអាចមើលឃើញរូបភាព និងសំឡេងដែលផ្ញើមក ​និងបញ្ហាជាច្រើនទៀត។

បញ្ហាមួយនេះបានប៉ះពាល់ដល់អ្នកប្រើប្រាស់ស្ទើរពាសពេញពិភពលោកដែលនិយមប្រើប្រាស់បណ្តាញសង្គមមួយនេះ ដោយភាគច្រើនត្រូវបានរាយការណ៍ ​(Report)  ពីប្រទេស Australia, Brazil, Colombia, Japan, Mexico, The Philippines, Russia, Singapore, South Africa និង Uruguay ជាពិសេសនៅកម្ពុជាយើងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានរអ៊ូរទាំពីបញ្ហានេះដូចគ្នា ​ដែលដំបូងនឹកស្មានថាអាចបណ្តាលពីប្រព័ន្ធអ៊ីនធើណេតរអាក់រអួល។

1 2 3


គួរឱ្យដឹងផងដែរថា  បញ្ហាមួយនេះ ​ត្រូវបានគេដឹងថាកើតឡើងដោយសារតែក្រុមហ៊ុនយក្សមួយនេះ ​បាននឹងកំពុងតែតំឡើង និងកែប្រែ ​Update ទិន្និន័យកម្មវិធីរបស់ខ្លួនឱ្យល្អប្រសើរជាងមុន ដោយបញ្ហាជាប់គាំងរបស់ក្រុមហ៊ុនមួយនេះក៏ធ្លាប់បានកើតឡើងជាញឹកញាប់ផងដែរ ​រយៈពេលប៉ុន្មានខែកន្លងមក ។ ​យើងសង្ឃឹមថាបញ្ហានឹងអាចបានដោះស្រាយឆាប់ៗ ​ព្រោះតែកន្លងមកការជាប់គាំងបែបនេះ មានរយៈពេលតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ៕

Social.jpg.hashed.c12c8027.desktop.story.inline