ជួយស៊ែរគ្នាផង! ​ពេជ្រ ​ចរណៃ ដាច់ចិត្តសុំអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុក ព្រោះរឿងមួយ!

ភ្នំពេញ៖ តារាសម្តែងស្រី ​ពេជ្រ ​ចរណៃ ​បាននឹងកំពុងតែកើនប្រជាប្រិយរបស់ខ្លួនយ៉ាងសម្បើមតាមរយៈការបង្ហាញខ្លួន ​នៅក្នុងខ្សែភាពយន្តល្បីៗ ​និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកដែលស្រលាញ់ចូលចិត្តនាងទាំងក្នុង និងក្រៅប្រទេស។

អ្វីដែលកាន់តែភ្ញាក់ផ្អើល ​ពេលនេះ ​ពេជ្រ ​ចរណៃ ស្រាប់តែដាច់ចិត្តចេញមុខដោយផ្ទាល់ សុំចិត្ត និងសំណូមពរដល់អ្នកគាំទ្រ ​យ៉ាងក្តុកក្តួល ពោលគឺសុំជំនួយជួយដល់សាលាបឋមសិក្សាមួយកន្លែងដែលរងគ្រោះព្រោះតែខ្យល់បក់ខ្លាំង ធ្វើឱ្យខូចខាតសាលារៀន ​ប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សផងដែរ។

ដោយ ​ពេជ្រ ​ចរណៃ បានរៀបរាប់នៅគ្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា ៖ « នាងខ្ញុំ​ ពេជ្រ​ចរណៃ​🙏🏻សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងស្រុកនឹងក្រៅស្រុកជួយតាមលទ្ធភាពផងចុះ !!!!សាលាបឋមសិក្សាសូរស្ថិតនៅឃុំអង្គសស្រុកមេសាងខេ ត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៩កន្លងមកនេះបានរងនូវការខូចខាតដោយសារភ្លៀងហើយមានខ្យល់ខ្លាំងបានបកបោកបណ្តាលអោយដួលដើមឈើររលំបាក៉សង្កត់រងកា រខូចខាត ដំបូល និងបែកបាកកន្លែងមួយចំនួនទៀត...។

ហេតុនេះសាលាកំពុងត្រូវការថវិកាមួយចំនួនដើម្បីជួសជុលអោយសិស្សបានចូលរៀនវិញ......។សាលានេះស្ថិតនៅតំ បន់ដាច់ស្រយាលនិងឆ្ងាយពីទីរួមខេត្តព្រៃវែង.....។

096 926 7777​»។

គ្រាន់តែបានឃើញរឿងរ៉ាវ និងការសំណូមពរមួយនេះ បានធ្វើឱ្យអ្នកគាំទ្រក្តុកក្តួល និងនឹកអាណិតដល់សាលារងគ្រោះមួយខ្នងនេះផង​​ហើយក៏មានចិត្តសរសើរដល់ទឹកចិត្តដ៏ប្រពៃរបស់តារាស្រីរូបនេះផងដែរ ​ដោយទោះរវលការរងារសិល្បៈយ៉ាងណាក៏នៅតែចូលរួមការងារសង្គមជានិច្ច ​ដែលធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំង៕

Scren


65257595_652011278645800_1130216138521706496_n

65713725_652008421979419_3610724326518554624_n

65673741_652008081979453_2871370969509789696_n

65563921_652008425312752_972028468625670144_n

64703945_652008671979394_2594992435352305664_n