មនុស្សដែលស្រលាញ់អ្នកពិត ទោះបីគេរវល់យ៉ាងណាក៏គេនៅតែឆ្លៀតពេលកំដរអ្នកដែរ

ខ្ញុំពិតជាស្ងប់​សរសើរមនុស្សបែបនេណាស់មិនថាគេរវល់យ៉ាងណានោះទេគេនៅតែរកពេលឆ្លៀតពេលដើម្បីមកកំដរខ្ញុំជានិច្ច។ពេលខ្លះគាត់មានការងាររវល់ច្រើនជួនកាល១ថ្ងៃយើងនិយាយគ្នាមិនបាន២ ៣ម៉ាត់ផងក៏មានតែគ្រប់ពេលគាត់តែឆ្លៀតពេលសំរាប់ខ្ញុំជានិច្ច។

48416151_2032246763530052_5345168803682582528_n

ពេលខ្លះខ្ញុំក៏គិតដែរថាការងារសំខាន់ជាងមិនបាច់ឆ្លៀតពេលកំដរខ្ញុំក៏បានតែគាត់និយាយថា​ បើគាត់មិនកំដរខ្ញុំមានអ្នកណាកំដរខ្ញុំទៅ?គាត់ថាមិនមែនស្រលាញ់តែដំបូងបានកំដរនោះទេ គ្រប់យ៉ាងគាត់ធ្វើក៏ព្រោះតែគាត់ស្រលាញ់ហើយគាត់ក៏បានសំទោសគ្រប់ពេលដែលគាត់រវល់ការងារ​ច្រើនមិនសូវមានពេលកំដរខ្ញុំ!គ្រប់ពេលដែលគាត់ចប់ការងារភ្លាមមនុស្សដែលគាត់ខលរកទីមួយគឺខ្ញុំ។

ជាការពិតណាស់មនុស្សស្រលាញ់គ្នាតែងតែឆ្លៀតពេលមិនមែនគ្រប់ពេលដែលចង់ជួបតែងតែប្រើពាក្យថារវល់គ្រប់ពេលនោះទេ!មនុស្សបើស្រលាញ់គ្នាគេត្រូវរកពេលសំរាប់គ្នាទៅវិញទៅមក។

កុំចាំដល់ម្ខាងទៀតលែងនៅទើបយើងនិយាយថាអូ!ពេលនេះខ្ញុំទំនេរហើយយើងអាចជួបគ្នាឬដើរលេងបានហើយ!ដល់ពេលហើយទោះជាអ្នកលែងរវល់ក៏ម្នាក់ទៀតលែងត្រលប់ដែរ។កុំចាំដល់អ្វីៗហួសអស់ទើបចេះថែរក្សា!ថែរក្សាពេលកំពុងមានទើបមិនមានការស្តាយក្រោយ៕


4569143

4569144

4569145

49206618_2032246780196717_121960595711852544_n

ប្រែសម្រួលដោយ៖Calvin Only U