រន្ធត់ណាស់! ខំនាំប្រពន្ធសម្រាលកូននៅថៃ អស់ថ្លៃពេកឡើងលើបង្គោលភ្លើងសម្លាប់ខ្លួន (មានវីដេអូ)

ថៃ៖ បុរសជាជនជាតិខ្មែរម្នាក់ ត្រូវបានសារព័ត៌មានថៃឱ្យដឹងថា បានឡើងលើបង្គោលភ្លើង ប៉ុនប៉ងសម្លាប់ខ្លួន ក្រោយពីបាននាំប្រពន្ធសម្រាលកូននៅក្នុងខេត្តស្រះកែវប្រទេសថៃ តែពេលគិតគូរថ្លៃចំណាយបែរជាអស់ដល់ទៅ ៧ម៉ឺនបាត ឬស្មើនឹង ២៣០០ដុល្លារ។

តាមការផ្តល់ព័ត៌មានឱ្យដឹងពីស្ត្រីជាប្រពន្ធមានវ័យ ២៧ឆ្នាំ បានឱ្យដឹងថា ប្តីដែលប៉ុនប៉ងសម្លាប់ខ្លួន មានឈ្មោះ វណ្ណៈ អាយុ ៣០ ឆ្នាំ ដោយមុនពេលកើតហេតុគាត់ជាប្រពន្ធបានឈឺពោះឆ្លងទន្លេ តែដោយកូននៅតូចពេកពេលសម្រាលពេទ្យថៃបានយកទៅចិញ្ចឹមនៅក្នុងកែវបានជាខ្ទង់ចំណាយច្រើនបែបនេះ។

ដោយពិបាកចិត្ត និងគ្មានលុយឱ្យពេទ្យ បុរសជាប្តីបានចេញពីមន្ទីរពេទ្យហើយឡើងលើបង្គោលភ្លើងសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចហាមទាន់ និងចរចារថានឹងជួយចេញថ្លៃពេទ្យឱ្យ ទោះបុរសនោះយល់ព្រមលោតចុះមកវិញ ដោយត្រូវបានក្រុមជួយសង្គ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖


Screen Shot 2562 07 04 At 3.18.07 PM

Screen Shot 2562 07 04 At 3.18.21 PM (1)