ហេង នរៈកក្កដា ឆ្នាំមុនអង្គុយយំព្រោះបាត់បង់ម្តាយជិតថ្ងៃកំណើត ​តែឆ្នាំនេះនារីម្នាក់បានបានចូលមកផ្លាស់ប្តូរជីវិតថ្មី!

ភ្នំពេញ៖ លោក ហេង នរៈកក្កដា ​គឺជាតារាសម្តែងប្រុសដែលមានរូបស្រស់សង្ហា  និងពោរពេញទៅដោយសមត្ថភាពសម្តែង តាមរយៈការសម្តែងវីដេអូខារ៉ាអូខេ ​និងខ្សែភាពយន្តជាច្រើនដែលសុទ្ធតែទទួលបានការគាំទ្រ។

តែគួរឱ្យសោកស្តាយកាលពីឆ្នាំមុនម្តាយរបស់ លោក ហេង នរៈកក្កដា បានទទួលមរណៈភាព ដែលធ្វើឱ្យលោកហាក់ឃ្លាតឆ្ងាយពីសិល្បៈបន្តិចព្រោះតែទុក្ខសោកផ្ទាល់ខ្លួន  និងចង់រកពេលវេលាស្ងៀមស្ងាត់ដើម្បីធ្វើចិត្តផងដែរ។

រហូតមកទល់ពេលនេះ ​ស្រាប់តែលោក ហេង នរៈកក្កដា បានបើកបង្ហាញមុខគូស្នេហ៍របស់លោកចំថ្ងៃខួបកំណើតតែម្តង ​ដោយភ្ជាប់សារផ្អែមល្ហែម និងរំលឹកដល់ពេលវេលាដែលធ្លាប់បាត់បង់ម្តាយកាលពីឆ្នាំមុនទៀតផង។

ដោយលោក Heng Norakakada បានបង្ហោះរូបភាពស្វីតៗជាមួយគូស្នេហ៍ អមនឹងសាររៀបរាប់ថា៖ «ឆ្នាំមុនថ្ងៃនេះ ខ្ញុំអង្គុយយំនឹកម៉ាក់កៀកនឹងថ្ងៃខួបកំណើតរបស់ខ្ញុំ ព្រោះតែអ្នកម្តាយខ្ញុំ លាទៅគ្មានថ្ងៃត្រឡប់ តែឆ្នាំនេះអ្វីៗបានផ្លាស់ប្តូរ ដោយមាននារីម្នាក់ចូលមកក្នុងជីវិតខ្ញុំ ធ្វើអោយខ្ញុំមានក្តីសង្ឃឹមឡើងវិញនឹងការតស៊ូ សង្ឃឹមថាម៉ាក់នឹងសប្បាយចិត្តពេលឃើញកូន មានមនុស្សបែបនេះនៅក្បែរកូន អរគុណដល់ពេលវេលា ដែលបណ្ដោយអោយខ្ញុំបានស្គាល់នារីម្នាក់នេះ បងនឹងសន្យាកាន់ដៃអូនជារៀងរហូត Love U My Beautiful Girlfriend អរគុណគ្រប់យ៉ាងអូនសំលាញ់ Monita Meng»។

តោះ ដើម្បី​ជ្រាប​ច្បាស់​ សូម​​ទស្សនា​រូបភាពខាងក្រោម ៖

1


6

9

2

5

3

4