ងាយហើយមានប្រសិទ្ធភាព វិធីបញ្ឆោតកូនតូចៗកុំឱ្យលេងទូរស័ព្ទច្រើនពេក ខ្មែរយើងមានអ្នកសាកហើយ បានផលពិតមែន!

បច្ចុប្បន្នជាសម័យជឿនលឿនខាងបច្ចេកវិទ្យា មនុស្សគ្រប់រូបសុទ្ធតែមានឧបករណ៍ទំនើបជាប់នឹងដៃ ជាពិសេសគឺទូរស័ព្ទស្មាតហ្វូនតែម្តង។

ជាការពិតណាស់ ទូរស័ព្ទមានទាំងផលល្អ និងផលអាក្រក់ដើរទន្ទឹមគ្នា ទៅតាមអ្នកប្រើប្រាស់ចេះប្រើវានៅក្នុងវិធីណាតែប៉ុណ្ណោះ។ ជាក់ស្តែងសម័យនេះឪពុកម្តាយមានការរវល់ខ្លាំង មិនសូវជាមានពេលមើលថែកូន និងបង្រៀនកូនឡើយ ដោយទុកឱ្យកូនលេងទូរស័ព្ទដោយខ្លួនឯង ដែលកត្តានេះទោះបីអាចធ្វើឱ្យកូនៗបាត់យំ ​និងចេះខាងភាសាខ្លាំងក៏ពិតមែន ​តែវាអាចផ្តល់ប៉ះពាល់ច្រើនដល់សុខភាពខួរក្បាល និងភ្នែកកុមារតែប៉ុណ្ណោះទេ តែអាចធ្វើអារម្មណ៍ក្មេងឆាប់ឆេវឆាវមួរម៉ៅ និងលែងសូវមានភាពជិតស្និទ្ធជាមួយឪពុកម្តាយ ឬមិត្តភក្តិនៅខាងក្រោទៀតផង។

ដោយសារតែមើលឃើញពីគុណវិបត្តិមួយនេះហើយ មានគណនីហ្វេសបុកមួយឈ្មោះថា Solly Kandee ដែលទំនងជាជនជាតិថៃ បានបង្ហោះរៀបរាប់ពីវិធីផ្តាច់ការលេងទូរស័ព្ទរបស់កូន ដែលមានប្រសិទ្ធភាពបំផុត។ បើតាមការរៀបរាប់របស់ម្ចាស់ហ្វេសបុកបានឱ្យដឹងថា គាត់តុបតែងរង្វង់ភ្នែករបស់កូនគាត់អោយខ្មៅជុំវិញភ្នែកនៅពេលដែលនាងដេកលក់។ហើយពេលរលឹកឡើងគាត់ក៏ធ្វើដូចជាភ្ញាក់ផ្អើលថាភ្នែកកូនស្រីរបស់គាត់ឡើងខ្មៅជុំវិញរង្វង់ភ្នែកដោយសារតែការមើលទូរសព្ទ័ ហើយកូនរបស់គាត់ខ្លាចក៏ឈប់មើលទូរសព្ទ័។

8 30

7 47

6 61


5 85

ក្រោយពីវិធីមួយនេះបានចែកចាយពេញបណ្តាញសង្គម ហូរហៀរព័ត៌មានដល់ស្រុកខ្មែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកជាជនជាតិខ្មែរម្នាក់ឈ្មោះថា Je Na បានសាកល្បងធ្វើតាមវិធិមួយនេះដូចគ្នា ហើយពិតជាមានប្រសិទ្ធភាពមែន ដោយបានសរសេររៀបរាប់ថា៖ « ឃើញហេសថាកុំអោយមើលទូសព្ទ័ច្រើនពេកខ្មៅភ្នែកចឹងហា! ធ្វើសើបានមួយតែមិនដឹងបានម៉ានងៃទេ »។

ច្បាស់ណាស់វិធីមួយនេះ លោកអ្នកក៏អាចសាកល្បងប្រើជាមួយកូនតូចៗរបស់លោកអ្នកបានដែរ ទោះមិនបានប្រសិទ្ធភាព ១០០% ក៏ជាវិធិមួយដ៏ល្អអាចសាកល្បងបានដែរ៕

1 270

2 141

3 131