ប្រុសស្អាត ​V  ក្រុម ​BTS មកហែរទានវស្សានៅស្រុកខ្មែរ​​ឡើងផ្អើលអ្នកដំណើរតាមផ្លូវ!

ជាការពិតណាស់​ ​ទីងមោងដែលមានរូបរាងប៉ិនមនុស្ស សម្រាប់ហែរទានវស្សាទៅតាមជំនឿជនជាតិខ្មែរយើង ​គឺមានតាំងពីយូរលង់ណាស់មកហើយ ​ជាពិសេសក្នុងពេលបច្ចុប្បន្នទីងមោងហែរទានវស្សាមួយនេះបានកែប្រែរូបរាងរបស់ខ្លួនយ៉ាងស្អាតសង្ហាទៀតផង។

ជាក់ស្តែង មួយរយៈមុនទីងមោងជាច្រើនត្រូវបានគេចែកចាយរូបភាពព្រោងព្រាតថាមានមុខមាត់ស្រស់ស្អាត ​ថែមទាំងយកគម្រូមុខពីតារាល្បីៗប្រចាំស្រុកខ្មែរទៀតផង​ ​ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលផង  និងអស់សំណើចផងចំពោះគំនិតច្នៃប្រតិដ្ឋថ្មីមួយនេះ ​ដើម្បីកុំឱ្យក្មេងៗខ្លាចទីងមោងតទៅទៀត។

តែថ្មីនេះៗ ​រូបភាព ទីងមោងមួយទៀតហើយធ្វើឱ្យ ​ហ្វេនៗក្រុមតារាចម្រៀងកូរ៉េល្បីឈ្មោះ ​BTS  (Army)  មានការភ្ញាក់ផ្អើលជាខ្លាំង ​ដោយសារតែទីងមោងមានមុខមាត់ដូចសមាជិកម្នាក់របស់ក្រុមនោះគឺ  TAEHYUNG ( គីមថេយ៉ុង) ឬហៅថា V  មែនទែន ​ទាំងទម្រង់មុខ និងពណ៌សក់  មើលទៅស្រស់ស្អាតប្លែកម្យ៉ាងដែរតើ ​ជាពិសេសសម្រាប់ ​Armys  កម្ពុជាយើងតែម្តង។

តោះៗ ​ចង់ដឹងថាទីងមោងប្រុសស្អាត ​V  ដូចមនុស្សពិតៗយ៉ាងណាមកតាមដានទាំងអស់គ្នា ​៖

66801639_389817855218639_7760023348498661376_n


67332356_389817805218644_926345968104767488_n

67541161_389817835218641_5415466517691105280_n

67060117_389846825215742_3198722987285020672_n

66866019_2184658598319901_1527404509213491200_n

66631407_389817798551978_7683577019438727168_n