អុញនោះ! ផ្អើលការរិះគន់ច្រើនពេក ព្រះសង្ឃកក្កដា សុភ័ណ្ឌ ប្រកាសលាចាកសិក្ខាបទស្អែកនេះហើយ!

ភ្នំពេញ៖ ព្រះតេជគុណ កក្កដា សុភ័ណ្ឌ ដែលគេឧស្សាហ៍ឃើញព្រះភក្ត្រក្នុងការងារសង្គមជាច្រើនដូចជា ជួយអ្នកជំងឺធ្ងន់ៗ ចុះចែកអំណោយដល់អ្នកក្រក្សត់ និងការងារសង្គមជាច្រើនទៀត បានប្រកាស​លាចាក​សិក្ខាបទនៅថ្ងៃស្អែកនេះហើយ នេះបើតាមគណនី Facebook ផ្លូវការ និង Facebook Page របស់ព្រះតេជគុណ កក្កដា សុភ័ណ្ឌ។

67330587_2444585332488225_5980010294821257216_o

66668976_2437800449833380_8974937255709769728_n

ក្រោយការបង្ហាញរូបថតពីរសន្លឹកពីការសម្ដែងរឿងខ្លីមក ព្រះតេជគុណកក្កដា សុភ័ណ្ឌ ហាក់ទទួលបានមតិរិះគន់ច្រើនជាងសសើរ ខណៈដែលមតិភាគច្រើនលើកឡើងថា ជាបុព្វជិតមិនគួរណា បង្ហាញមុខក្នុងវីដេអូបែបនេះឡើយ ទោះបីជាវីដេអូនេះជាវីដេអូបែបអប់រំក៏ដោយ តែរូបភាពដែលបែកធ្លាយមកនេះ វាហាក់ប៉ះពាល់អារម្មណ៍អ្នកនិយមលេងហ្វេសបុកជាច្រើន។


1 73

កាលពីវេលាម៉ោងប្រហែល ៩យប់ គណនីហ្វេសបុក និងទំព័ររបស់ព្រះសង្ឃ កក្កដា សុភ័ណ្ឌ បានធ្វើការ Post នៅសារខ្លីមួយដែលហាក់ចង់បង្ហាញថា ថ្ងៃស្អែកនេះ ព្រះតេជគុណនឹងលាចាកសិក្ខាបទ ដោយសារព្រះតេជគុណព្រមទទួលនូវកំហូសដែលកើតឡើង ហើយសង្ឃឹមថានឹងមានការគាំទ្រ ពីអ្នកគាំទ្ររបស់ព្រះតេជគុណផងដែរ៕

Screen Shot 2019 07 21 At 11.23.27 PM

Screen Shot 2019 07 21 At 11.23.21 PM