បងជា Dj វិទ្យុ អូនអ្នកសំណូមពរបទចម្រៀង! ទាក់ទងគ្នាចុះឡើងៗ ៧ឆ្នាំទីបំផុតក៏បានចូលរោងការ

ភ្នំពេញ៖ ស្នេហាកើតពីមនោសញ្ចេញនា និងនិស្ស័យដែលបណ្តាលឱ្យបានជួបគ្នា បើទោះបីជានៅឆ្ងាយគ្នាប៉ុណ្ណា ឬស្ថិតក្នុងកាលៈទេសៈអ្វីក្តី បើជាគុពិតគង់តែបានជួបគ្នានោះទេ។

ជាក់ស្តែងស្នេហាតាមរយៈរលកសម្លេងមួយដែលមិននឹកស្មានដល់ បានធ្វើឱ្យគូស្នេហ៍មួយគូបានស្គាល់គ្នាហេតុតែជានិស្ស័យធ្វើឱ្យចង់ជួបចង់ស្គាល់រហូតបង្កើតជាចំណងស្នេហ៍យ៉ាងរឹងមាំចាក់ស្រេះរហូតដល់ទៅ ៧ឆ្នាំ ទម្រាំអាចចាប់ដៃគ្នាកសាងសុភមង្គលលើវិថីអាពាហ៍ពិពាហ៍រួមគ្នា។

តាមរយៈគណនីហ្វេសប៊ុករបស់កូនក្រមុំ Oun Nita បានរៀបរាប់ឱ្យដឹងថា ៖ « ថ្ងៃនេះ7ឆ្នាំដែលស្គាល់គ្នាចាប់ផ្ដើមស្រលាញ់គ្នា ២២ ០៧ ២០១២ / ២២ ០៧ ២០១៩ ហេីយ ថ្ងៃ១២ ខែ០៥ ឆ្នាំ២០១៩ ពួកយើងក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា😊។ ស្នេហាតាមរលកវិទ្យុ😁 ស្គាល់គាត់ដំបូងដោយសារដាច់ភ្លើងអត់ទូរទស្សន៍មើល អផ្សុកពេកបើកវិទ្យុស្ដាប់ បើកមកចំម៉ោងគាត់កំពុងធ្វើកម្មវីធី ហើយក៏ស្ដាប់លង់នឹងសម្លេងគាត់ អោយតែមកពីរៀនវិញបើកស្ដាប់រាល់ថ្ងៃ កម្មវិធីគាត់ធ្វើ គេអាចផ្ញើសារសុំបទចម្រៀងបាន សម័យនឹងគេមិនសូវលេងFacebookអីទេ ហើយពេលនឹងខ្ញុំមានឈ្មោះក្រៅសំរាប់ផ្ញើសារសុំបទចម្រៀង Kon Jrukkive មកពីរឈ្មោះចម្លែកពេកបានលោកពិធីករតាមរក😂

យូរៗទៅ គាត់តេមក តែអត់លើកទេ ព្រោះអត់ដឹងថាគាត់ ឃើញលេខនឹងតេមករហូត យូរៗទៅ បែបឃើញឈ្មោះខ្ញុំនៅក្នុង Facebook ក៏addមក ចៃដន្យមិនសូវលេងទៀត Facebookនឹង ឡើងយូរបើកមកឃើញឆាតគាត់ សួរតេមកម៉េចមិនដែលលើក ហើយខ្ងុំមិនបានតបទេព្រោះអត់ដែលស្គាល់😂 លេងផ្ញើសារសុំបទចម្រៀង វិទ្យុនឹងគេអោយចូលlike pageគេ បានចេះលេងFacebook នឹងទៅ ហើយក៏ស្គាល់គាត់ជា Dj Mab ហេីយក៏ដឹងថា Idol ក៏តបមួយគាត់ ប្រាប់ថាខ្ញុំអត់ចេះនិយាយទូរសព្ទទេ Facebook មិនសូវចេះលេង ហើយក៏សួរវិញម៉េចបានស្គាល់លេខខ្ញុំចឹង គាត់ថាsave ទុកពេលខ្ញុំផ្ញើសុំបទចម្រៀងម៉ោងគាត់ហើយចូលចិត្តឈ្មោះ Kon Jrukkive នឹង😏

ពេលយូរៗទៅគាត់តេមកក៏លេីកនិយាយ គាត់សួរតែរឿងវិទ្យុគាត់ស្ដាប់ច្បាស់អត់ សួរនាំពី បីម៉ាត់ ក៏បិទទៅ😒 គេតាមញ៉ែក៏មិនដឹង ដឹងតែសុំចម្រៀងចាក់អោយរហូត 😂 តាមញ៉ែរាប់ខែខាងស្រីអត់ដឹងសោះ រាប់ខែកន្លងទៅគាត់ក៏សុំស្រឡាញ់ តែអត់ទាន់ព្រមទេ ព្រោះអត់ដែលឃើញមុខ គាត់ជាពិធីករFacebook អត់ដាក់រូបខ្លួនឯងទេ ខ្លាចគេស្គាល់ ដោយសារសម្លេងគាត់ទេបានធ្វើអោយខ្ញុំលង់ស្នេហ៍គាត់ បើតាមសម្រស់គាត់ប្រហែលមិនចិត្តទន់ទេ😁 រឿងរ៉ាវស្នេហាក៏ចាប់ផ្តើមម្ដងបន្តិចៗ រហូតដល់ឥឡូវ ៧ឆ្នាំមើលចិត្តថ្លេីមគ្នាត្រូវក៏ដឹកដៃគ្នារៀបអាពាហ៍ពិពាហ៍ហ្មងទៅ ឥឡូវបានIdol ធ្វើប្ដីហើយ😊☺ រឿងវែងដូចរឿងភាគកាត់ៗចោលច្រើនណាស់ »។

1467

នេះពិតជានិស្ស័យមែន ដែលអាចធ្វើឱ្យគូស្នេហ៍ទាំង២បានជួបគ្នាស្គាលគ្នា ដែលរឿងរ៉ាវរបស់អ្នកទាំងពីរបានធ្វើឱ្យមិត្ត និងអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំងចំពោះស្នេហា និងកាតស៊ូដល់ទៅ៧ឆ្នាំនេះ៕

67528951_2390235441092939_8823918045144547328_n

67070559_2390235427759607_2039597505498316800_n


67270899_2390235444426272_6166674336624148480_n

67165783_2390235517759598_5837866642763153408_n

67196637_2390235624426254_3015589546038394880_n

67241327_2390235697759580_4728615283290275840_n

67128378_2390235681092915_411382065078992896_n

67354588_2390235807759569_6386419517915922432_n

60286155_2272502239532927_4903140669477879808_n

67234103_2390235767759573_644972382687068160_n