មេរៀនជីវិតទាំង៣ដែលមានឥទ្ធិពលបំផុតរបស់លោក Warren Buffett!!!

លោក Warren Buffett ជាអ្នកវិនិយោគជនជាតិអាមេរិចកាំងម្នាក់។ គាត់ត្រូវបានគេចាត់ទុកថាជាវិនិយោគដ៏ជោគជ័យបំផុតនៅក្នុងពីភពលោកនិងមានទ្រព្យសម្បត្តីលំដាប់ទី៣របស់ពិភពលោក។

Warren Buffett Way 730x380

ខាងក្រោមនេះគឺមេរៀនទាំង៣ដែលយើងអាចរៀនពីសេដ្ឋីរូបនេះ៖

១. ធ្វើការងារដែលយើងស្រលាញ់៖ មិនថាការងារនោះជាប្រភេទការងារបែបណានោះទេ ទទួលប្រាក់កម្រៃតិចឬច្រើន (សុច្ចរិត) សំខាន់គឺយើងស្រលាញ់ការងាររបស់យើង។ ដំបូងយើងប្រាកដថាការងារអ្វីក៏បានឲ្យតែទទួលបានប្រាក់ចំណូលខ្ពស់គឺអ្នកពេញចិត្តហើយ។​ ប៉ុន្តែវាហាក់មិនដូចនូវអ្វីដែលអ្នកកំពុងគិតនោះទេ ព្រោះថាមនុស្សជាច្រើនបើទោះបីជាខ្លួនធ្វើការដែលទទួលបានប្រាក់ខែខ្ពស់ប៉ុណ្ណាក៏ដោយ បើពួកគេមិនពេញចិត្តនឹងការងារនោះហើយ ច្បាស់ណាស់ទាំងប្រសិទ្ធភាពការងារនិងកំលាំងចិត្តនៃការធ្វើការរបស់គាត់ គឺមិនសូវទទួលបានផលជាទីគាប់ចិត្តនោះទេ។ តួយ៉ាងបើអ្នកធ្វើការងារដែលអ្នកស្រលាញ់នោះមានន័យថាដូចអ្នកកំពុងរស់នៅក្នុងពិភពលោខ្លួនឯងចឹង។


២. បង្កើតនិនងបណ្តុះទំនាក់ទំនង៖ មានទំនាក់ទំនាក់ទំនងល្អៗជាមួយមនុស្សល្អៗ វាពិតជារឿងមួយដ៏សំខាន់ខ្លាំងណាស់ក្នុងសង្គមការងារនិងមុខរបរជំនួញផ្សេងៗ ព្រោះថាឱកាសរបស់អ្នកក៏រឹតតែច្រើនតាមនឹងដែរបើអ្នកមានទំនាក់ទំនងល្អៗច្រើនជាមួយនឹងមនុស្សល្អៗទាំងអស់នោះ។ បណ្តុះទំនាក់ទំនងគឺប្រៀបបានដូចទៅនឹងបណ្តុះឱកាសចឹងដែរ។

Warren Edward Buffett Toolshero

៣. ការជ្រើសរើសមិត្តភក្តិ៖ មានមិត្តភក្តិច្រើនគឺជារឿងល្អប៉ុន្តែវានឹងរឹតតែល្អនៅពេលដែលអ្នករើសបានមិត្តភក្តិល្អៗដែលអាចជួយអ្នកបានរាល់ពេលដែលអ្នកជួបការលំបាកផ្សេងៗ ហើយពួកគេក៏អាចផ្តល់ឱកាសឲ្យអ្នកជាច្រើនដែរ។ ប៉ុន្តែមុននឹងអ្នកទទួលបានមិត្តភក្តិល្អៗដូចដែលបានរៀបរាប់ខាងលើនេះ អ្នកត្រូវតែជាមនុស្សល្អផងដែរ​ ដូចជាពាក្យមួយបាននិយាយថា៖ បើចង់ដឹងថាអ្នកជាមនុស្សប្រភេទណាមើលតែមិត្តភក្តិរបស់អ្នកទៅដឹងហើយ៕