នួន សុធារ័ក្ស និង ចំរើន សុភ័ក្រ្ត ចាប់ដៃគ្នា Cover ចម្រៀងថៃមួយបទឡើងពិរោះលន្លង់លន្លោចខ្លាំង (មានវីដេអូ)

ភ្នំពេញ៖ ថ្មីនេះ លោកនួន សុធារ័ក្ស និង កញ្ញា ចំរើន សុភ័ក្រ្ត ដែលគ្រប់គ្នាបានស្គាល់ថាជាតារាចម្រៀងដែលមានសំនៀងក្រអួនក្រអៅ និងឧស្សាហ៍ច្រៀង Cover បទចម្រៀងខ្មែរពីដើមយ៉ាងពិរោះនោះ ពេលនេះអ្នកទាំង២ បានចាប់ដៃគ្នាច្រៀងបទចម្រៀងថៃមួយបទយ៉ាងពិរោះស្ទើរតែដូចជនជាតិថៃ រហូតទទួលបានការសរសើរពេញបណ្តាញហ្វេសប៊ុក។

បទចម្រៀងមួយបទដែល លោកនួន សុធារ័ក្ស និង កញ្ញា ចំរើន សុភ័ក្រ្ត ច្រៀងឆ្លើយឆ្លងនេះមានចំណងជើងថា น้ำตาแสงไต้ (Num Dtah Saeng Dtai) ដែលជាបទចម្រៀងដ៏ល្បីរបស់ប្រទេសថៃកាលពិជំនាន់មុន និងត្រូវបានអ្នកចម្រៀងថៃជាច្រើននាក់តែងតែបានយកទៅច្រៀង Cover ថែមទាំងយកទៅបញ្ចូលនៅក្នុងខ្សែភាពយន្តផងដែរ។

ការច្រៀងចម្រៀង Cover របស់អ្នកចម្រៀងខ្មែរយើង លោកនួន សុធារ័ក្ស និង កញ្ញា ចំរើន សុភ័ក្រ្ត បានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដែលអ្នកចម្រៀងទាំង២រូបនេះ អាចច្រៀងសំនៀងជាភាសាថៃយ៉ាងច្បាស់ៗ និងកាច់តុងតាមបទចម្រៀងឡើងពិរោះលន្លង់លន្លោចជាខ្លាំងផងដែរ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

13


57

467

Maxresdefault