ម៉ាក សែនសូនីតា គ្រងឈុតព្រះនាងនាគ ឡើងសម និងស្រស់ស្អាតខ្លាំង!

ភ្នំពេញ៖ តារាសម្តែង ​ម៉ា ​សែនសូនីតា ហៅតូតា ​គឺជាតារាសម្តែងដ៏មានប្រជាប្រិយមួយរូប ​ថែមទាំងជាថៅកែស្រីទាំងវ័យក្មេងមានជំនួញបើកហាងអាហារគ្រឿងសមុទ្រជាច្រើនសាខា និងមុខជំនួញផ្សេងទៀតនៅក្នុងដៃផងដែរ។

ថ្វីត្បិត តែតូតាមានភាពជោគជ័យខ្លាំងក្នុងមុខជំនួញក៏ពិតមែន  តែតូតានៅតែដើរលើវិថីសិល្បៈដដែល មិនថាតែការសម្តែង  ដើរម៉ូត ​ឬថតសម្អាងការនោះទេ ​កញ្ញានៅតែមានភាពមមាញឹកសឹងតែដកខ្លួនមិនរួច ​ឯសម្រស់របស់តូតារឹតតែស្រស់ស្អាតឡើងៗធ្វើឱ្យអ្នកគាំទ្រដកក ច្រហរមាត់គ្រប់ៗគ្នា។

ថ្មីៗនេះផងដែរ ​ស្រាប់តែ ម៉ាក សែនសូនីតាបានបញ្ចេញរូបភាពថ្មីប៉ុន្មានសន្លឹក ​ដែលគ្រងឈុតធ្វើជាព្រះនាងនាគ ​ទំនងជារូបថតផ្សព្វផ្សាយសម្អាងការ  ដែលមានភាពស្រស់ស្អាតខ្លាំង ​និងស័ក្តសមផងដែរ ​ធ្វើឱ្យអ្នកគាំទ្រសរសើរគ្រប់ៗគ្នាថា តូតា កាន់តែមានភាពជោគជ័យសម្រស់ស្រាប់តែប្រែប្រួលសម្រស់កាន់តែស្អាតប្លែកឡើងតែម្តងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម ៖


A8eaba24832177ff395b9172be1a797b443372e8

Eacc6dab80e39a2a49ca33d387755aeb9a55f596

973b93d3be37ff32bf39a1e8e4a91103aafc47df

92fb7728bad49086e0da6095b417440d79dcd02e