ស្រុកគេស្រឡាញ់វប្បធម៌ខ្មែរណាស់! បទរាំវង់ចម្រុះ នារីបរទេសរាំឡើងល្វតល្វន់គួរឱ្យសរសើរ (មានវីដេអូ)

បរទេស៖ លោក តូនី កែវ (Tony Keo) គឺជាតារាចម្រៀងកូនកាន់ដែលរស់នៅបរទេស ហើយជារឿយៗ លោកតែងតែធ្វើបទចម្រៀងថ្មី និង Cover ឬ Remix បទចម្រៀងកាលពីសម័យដើម រហូតទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាជនខ្មែរ។

អ្វីដែលកាន់តែពិសេសនោះ បទចម្រៀងរបស់លោកមួយបទៗ តែងតែមានវត្តមានជនជាតិបរទេសអមមួយជាមួយ ពេលខ្លះលោកក៏បានបង្រៀនជនបរទេសច្រៀងខ្មែរទៀតផង រហូតទទួលបានការសរសើរថាលោកជាមនុស្សដែលអភិរក្សសិល្បៈវប្បធម៌ខ្មែរ និងណែនាំឱ្យបរទេសស្គាល់សិល្បៈខ្មែរផងដែរ។

ដោយឡែក ថ្មីៗនេះ លោកតូនី បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ ដោយលោកបានច្រៀង Remix បទរាំវង់ខ្មែរល្បីៗជាច្រើនបទបញ្ចូលគ្នា ថែមទាំងមាននារីបរទេស៣រូប រាំជាចង្វាក់រាំវង់យ៉ាងល្វត់ល្វន់គួរឱ្យសរសើរផងដែរ មិននឹកស្មានថាសាសន៍គេក៏អាចរាំចង្វាក់ខ្មែរបានស្អាតយ៉ាងនេះសោះ ហើយថែមទាំងស្លៀកសំលៀកបំពាក់អាវប៉ាក់ហូលផសមួងខ្មែរយើងស្អាតសមរម្យទៀតផង។

ចង់ដឹងថាបទថ្មីរបស់លោក តូនីកែវ ពិរោះយ៉ាងណា ហើយនារីបរទេសរាំចង្វាក់ខ្មែរសមបែបម៉េចនោះ សូមទស្សនាវីដេអូខាងក្រោម ៖

12

24


67

90

356

Maxresdefault