ផ្អែមល្ហែមណាស់! អតីត ​Freshie GIrl គឹម ច័ន្ទបរមី  ទទួលបានកាដូ Mercedes C300 ​ពីសង្សារដែលជាចៅនាយករដ្ឋមន្ត្រី មានតម្លៃដល់ទៅជាង ​១០ម៉ឺនដុល្លារ!

ភ្នំពេញ៖ ​ទំនាក់ទំនងស្នេហារវាងអតីត ​Freshie  Girl  កញ្ញា ​គឹម ​ច័ន្ទបរមី ​និងលោក ​ហ៊ុន ​បញ្ញាបុត្រ ​ដែលជាចៅរបស់សម្តេចតេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ​បានធ្វើឱ្យគ្រប់គ្នាអបអរយ៉ាងខ្លាំង ​និងសរសើរសំណាងរបស់  ចន្ទបរមី ​ដែលមានសង្សារល្អ ​ពូកែយកចិត្ត និងស្ថិតនៅក្នុងក្រុមគ្រួសារមានឋានៈខ្ពង់ខ្ពស់បែបនេះ។

ជាក់ស្តែងចំណងស្នេហារបស់គូស្នេហ៍ទាំង២នេះ មានរយៈកាលជាច្រើនឆ្នាំមកហើយ ​តែគ្រាន់តែមិនទាន់ដល់វេលាសមរម្យក្នុងការរៀបការតាមប្រពៃណីប៉ុណ្ណោះ  ដោយគូស្នេហ៍នេះនៅតែមានភាពផ្អែមល្ហែមស្រលាញ់គ្នាចាក់ទឹកមិនលិច ​តាមរយៈការបង្ហោះរូបភាពស្និទ្ធស្នាលស្វីតៗស្ទើរជារៀងរាល់ថ្ងៃ។

កាន់តែគួរឱ្យរំភើបនោះ ​គូស្នេហ៍ប្រុសសង្ហា  បញ្ញាបុត្រ ឆ្នាំនេះបានធ្វើរឿងមួយគួរឱ្យភ្ញាក់ផ្អើលធ្វើឱ្យកញ្ញា ​ចន្ទបរមីមានក្តីរំភើបជាខ្លាំង ​ដោយលោក ហ៊ុន បញ្ញាបុត្រ បានជូនកាដូរថយន្តទំនើបម៉ាក Mercedes C300 ពណ៌សដ៏ថ្មីសន្លាង នៅថ្ងៃខួបកំណើតរបស់នាង កាលពីថ្ងៃទី២៨ ខែកក្កដាថែមទៀតផង។

ដោយមានចិត្តរំភើបរីករាយខ្លាំង ច័ន្ទបរមី បានបង្ហោះសារមួយឃ្លាផងដែរថា « អរគុណ សម្រាប់កាដូខួបកំណើតឆ្នាំនេះ, អរគុណការគោរពឱ្យតម្លៃ និងថែរក្សាការស្រលាញ់ភាពស្មោះត្រង់ដូចដើម ដូចថ្ងៃដែលពួកយើងចាប់ ផ្តើមស្គាល់គ្នាដំបូង ​»។

ឃើញថាគូស្នេហ៍ទាំងពីរនេះពិតជាស្រលាញ់គ្នាខ្លាំងមែនទែនប្រកបដោយភាពស័ក្តសម ​ហើយនេះក៏មិនមែនជាកាដូលើកទី១សម្រាប់ បរមីឡើយ ​តែអាចថាជាកាដូដ៏ធំមួយក្នុងចំណោមកាដូផ្សេងទៀត ​ដោយឡានមួយគ្រឿងនេះមានតម្លៃមិនក្រោម  ១០ម៉ឺនដុល្លានោះឡើយ។ ​ចំណងស្នេហាមួយនេះ ​បានធ្វើឱ្យបរមីមិនសូវជាប្រឡូកក្នុងការងារសិល្បៈទៀតឡើយ ​ដោយបរមីភាគច្រើនចំណាយពេលវេលានៅជាមួយគូស្នេហ៍ច្រើនជាង។

គួរឱ្យដឹងផងដែរថា  ស្នេហារបស់អ្នកទាំង២ត្រូវបានចាស់ទុំទាំងសងខាងដឹងឮ ​ហើយក៏មិនមានអ្នកណាម្នាក់មានការជំទាស់នោះទេ ហើយវេលាល្អអាចនឹងកើតមាននាពេលខាងមុខផងដែរ ​គ្រាន់តែ គឹម ច័ន្ទបរមី នៅមិនទាន់បញ្ជាក់ពីពេលវេលានៃការដឹកដៃចៅសម្តេចហ៊ុន សែន ចូលរោងការតែប៉ុណ្ណោះ៕

Nokorthom 1047872468


Nokorthom 1047872467

Nokorthom 1047872469

Nokorthom 1047872466

Nokorthom 1047872464

Nokorthom 1047872462

Nokorthom 1047872461