ផ្អែមល្ហែម ហើយពិតជាក្តុកក្តួលណាស់ ​«អរគុណដែលទុកអូនជាមនុស្សសំខាន់ » រឿងរ៉ាវស្នេហាពិត សុខ សុម៉ាវត្តី និង លី វ៉ាហេត ​(មានវីដេអូ)

ភ្នំពេញ៖ គ្រប់គ្នាប្រាកដជាបានដឹងហើយថាចំណងស្នេហារបស់ ​អ្នកនាង  សុខ សុម៉ាវត្តី និង លី វ៉ាហេត ពិតជាមានភាពផ្អែមល្ហែមស្ទើរតែរាល់ពេល  តាមរយៈការបង្ហោះរូបស្វីតៗ និងសារដែលពោរពេញដោយអត្ថន៍យស្នេហាជាច្រើន។

ជាក់ស្តែងថ្មីៗនេះផងដែរ ​គូស្នេហ៍ដ៏ស័ក្តសមទាំង២ ស្រាប់តែបានចេញមកមកសម្តែងបទចម្រៀង ​MV  របស់ផលិតកម្ម ​Town  មួយបទមានចំណងជើងថា « អរគុណដែលទុកអូនជាមនុស្សសំខាន់ » ដែលជាការបកស្រាយដោយលោក ម៉ៅ ហាជី និងកញ្ញា ស៊ី រីកា​ ។

តែអ្វីដែលពិសេសនោះ ​ការពិតទៅវីដេអូចម្រៀងនេះ ​គឺនិយាយពីស្នេហាពិត របស់ អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេត ផ្ទាល់តែម្តង  ដោយមានការរាប់រាប់សាច់រឿងតាំងពីពេលស្គាល់គ្នាដំបូងតាមរយៈការថតរឿងរួមគ្នា និងបង្ហាញពីការឈឺចាប់ចំពោះសម្តីមនុស្សជុំវិញខ្លួនព្រោះតែស្នហេាខុសវ័យគ្នា។  តែទីបញ្ចប់អ្នកទាំងពីរនៅតែតស៊ូ ព្យាយាមប្រឈមមុខនូវរាល់ឧបសគ្គទាំងឡាយជាមួយគ្នារហូតមានសុភមង្គលដូចសព្វថ្ងៃនេះ។

យោងតាមរយៈវីដេអូសាច់រឿងពិតនេះ ​បានធ្វើឱ្យអ្នកគាំទ្រសម្តែងនូវក្តីរំភើបជាខ្លាំង មិននឹកស្មានថាទម្រាំអ្នកទាំង២ទទួលបាននូវសេចក្តីសុខ ​ពួកគេពិតជាបានហែលឆ្លងរឿងរ៉ាវកម្សត់ និងទឹកភ្នែកដល់ថ្នាក់នេះឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

Capture2 3

Capture3 5


Capture4 4

Capture5 3

Capture7 2

Capture8 1

Capture6