ព្រះនាងតូច នរោត្តម ជេនណា ចេញបទចម្រៀងថ្មី ​« មិនចុះចាញ់ Never give up » ពិតជាពិរោះខ្លាំង ថែមទាំងមានអត្ថន័យពិសេសសម្រាប់ជីវិតទៀត ​(មានវីដេអូ)

ភ្នំពេញ៖ ​ព្រះនាងតូច  នរោត្តម ​ជេនណា ​គឺជាព្រះនាងតូចដែលមានសមត្ថភាពខ្លាំងពូកែខាងសិល្បៈ  មិនថាតែការច្រៀង ​សម្តែង ​រាំក្បាច់របាំបុរាណ ​និងបរទេស ​រួមទាំងការថតម៉ូឌែលជាដើម។

ដោយថ្មីៗនេះផងដែរ ​ព្រះនាងតូចជេនណា  បានបញ្ចេញបទចម្រៀងថ្មីជាច្រើនបទទាំងការ ​Cover  បទចម្រៀងអង់គ្លេស ​និងចិនជាដើម សុទ្ធតែពិរោះៗរណ្តំចិត្ត ថែមទាំងច្រៀងត្រូវតុងដូចភាសាដើមផងដែរ។ បន្ថែមពីនេះ ​ពេលនេះព្រះនាងតូចបានបង្ហាញបទចម្រៀងថ្មីមួយបទ ហើយជាបទច្រៀងថ្មី ​Original  Song  មានចំណងជើងថា « មិនចុះចាញ់ Never give up » រដោយមានការរ៉េបជាមួយនឹង Mr. Kelly ដែលបទចម្រៀងមួយបទនេះពិតជាមានអត្ថន័យល្អឱ្យមនុស្សគ្រប់គ្នាមានការតស៊ូនៅក្នុងជីវិត ​ជាពិសេសសំនៀងរបស់ព្រះនាងតូចពិតជាពិរោះមិនចាញ់អ្នកច្រៀងអាជីពនោះទេ។

បន្ទាប់ពីបទចម្រៀងនេះបានបញ្ចេញរួចមក  បទចម្រៀងនេះពិតជាមានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ព្រះនាង ថាព្រះនាងមិនត្រឹមតែមានព្រះភ័ក្រស្រស់ស្អាតខ្លាំង ​តែបែរជាមានសំនៀងដ៏ពិរោះយ៉ាងក្រអួនក្រអៅមែនទែន។

សូមទស្សនាវីដេអូខាងក្រោម៖

65214013_2470973686465782_2239676933484838912_n

67559137_2486482974914853_158635394466840576_n


5867970

2 1

1345666