ទឹកនោមកូនក្មេងពិតជាមានតម្លៃមែន! មួយធុងមានតម្លៃដល់ទៅ ២៩ដុល្លារ ដើម្បីផលិតក្រដាសឱ្យកាន់តែមានគុណភាព (មានវីដេអូ)

ចិន៖ លោកលី ​ជាម្ចាស់សិប្បកម្មផលិតក្រដាសបុរាណមួយនៅក្នុងប្រទេសចិន ដោយក្រដាសរបស់លោកត្រូវបានគេដឹងថាមានគុណភាពល្អលើសគេ ​ព្រោះតែយកទឹកនោមកូនក្មេងផលិតជាក្រដាសតែម្តង។

តែសម្រាប់សព្វថ្ងៃនេះការរកទឹកនោមកូនក្មេងពិតជាពិបាករកណាស់ ​ដោយកាលពីមុនទឹកនោមកូនក្មេងមានតម្លៃត្រឹមតែមួយធុង ៣០យ័ន ឬប្រមាណជាង ៤ដុល្លារប៉ុណ្ណោះ តែឥឡូវទឹកនោមក្មេងៗទាំងអស់នោះបានឡើងថ្លៃដល់ទៅ ២០០យ័ន ឬស្មើនឹង ២៩ដុល្លារ ក្នុងមួយធុង។

ចំពោះការផលិតក្រដាសវិញ លោកលី បានឱ្យដឹងថា លោកបានយកទឹកនោមក្មេងៗទាំងនោះប្រើសម្រាប់ផលិតក្រដាសរបស់លោកដែលច្នៃពីដើមឫស្សី ដោយត្រូវយកដើមប្ញស្សីទាំងអស់ ទៅត្រាំក្នុងអាងទឹកនោមដើម្បីឲ្យវារីក ទើបអាចផលិតចេញជាក្រដាសប្ញស្សីនេះបានល្អ។

គួរឱ្យដឹងផងដែរថា ក្រដាសឫស្សីផលិតពីទឹកនោមមួយនេះ ​ពិតជាលក់ដាច់ខ្លាំងណាស់នៅប្រទេសចិន ដោយមានម៉ូយច្រើនណាស់ចាំកុម្ម៉ង់ទិញក្រដាសគាត់ទៅប្រើប្រាស់ ពេលខ្លះសឹងតែធ្វើឱ្យមិនទាន់ផង ជាពិសេសថែមទាំងមានលក់នៅលើប្រព័ន្ធអនឡាញ ដូចជា Taobao និង Alibaba ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

3


76e123909411d844e44e1bb3e555cfbd8f24e386

C0be6b5c 2492 4c59 A53c 9f6d16658ab4

E8820a7f95ebfabfbee5d8c5c20f77ef1b26cc70

The Test 1006795_960_720