ការឆេះផ្សារទំនើបអូឡាំព្យាទាក់ទងនឹងជំនឿឬ? ពេលនេះរូបសំណាកព្រះនាងគង្ហីងថ្មី ធំជាងមុនបារមីខ្លាំងជាមុន ត្រូវបានក្រុងពាលី និងតម្លើងដាក់នៅចំរង្វង់មូលកន្លែងចាស់ដូចដើម!

ភ្នំពេញ៖ ​ជាការពិតណាស់ ​ព្រះនាងគង្ហីង ​ត្រូវបានគេមានជំនឿយ៉ាងខ្លាំងលើព្រះនាងគង្ហីងព្រះម៉ែធរណីរហូតដល់ពេលដែលមានជួបភ័យអន្ដរាយកើតឡើងនានា ពួកគេតែងបែរបន់ឲ្យព្រះនាងគង្ហីងធរណីជួយថែមទៀតផង។ ដោយព្រះនាងគង្ហីងគឺ តំណាងឲ្យព្រះធរណី ចំណែកក្រពើវិញគឺ តំណាងឲ្យទឹក ឬក៏ថានាងគង្ហីងតំណាងឲ្យមេ ចំណែកក្រពើតំណាងឲ្យ បា ។

ជាក់ស្តែងដោយការគោរព ​ព្រះនាងគង្ហីង ​នៅទីក្រុងភ្នំពេញយើងក៏បានតម្លើងរូបសំណាកព្រះនាងនៅចំកណ្តាលស្តុបមួយដែលគេគ្រប់គ្នានាំគ្នាហៅថាស្តុបព្រះនាងគង្ហីងផងដែរ ​តែក្រោយពីមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាស្ពានអាកាស  និងអគារធំៗមករូបសំណាក់នៅរង្វង់មូលត្រូវបានគេប្តូរទៅគៀនសួនច្បារខាងវត្តព្រះពុទ្ធវិញដើម្បីពង្រីកផ្លូវប​ន្ថែមសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

តែពេលនេះ ​ក្រោយពីមានឧបទ្ទវហេតុឆេះផ្សារទំនើបថ្មីអូឡាំព្យា ​ឬអាចមកពីការកោតខ្លាចអំណាចព្រះនាងគង្ហីងក៏ថាបាន ​នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ រូបសំណាកនាងគង្ហីង ត្រូវបានរៀបចំពិធីក្រុងពាលី និងតម្លើងឡើងវិញនៅលើទីតាំងចាស់ដដែលឡើងវិញ ដោយ រូបសំណាកនាងគង្ហីងថ្មីនេះនឹងមានការលើកកម្ពស់ ពី៥.៥ម៉ែត្រ ឡើងដល់៧.៥ម៉ែត្រ៕

67637811_1257204834461274_2894388429393494016_o

67786510_1838074839671406_6378305276721758208_n


67805025_1257204804461277_4784748070602539008_n

67908627_1838074806338076_879162093046071296_n

68483701_1257204724461285_6422795021874888704_n