ទ្រី សក្កដា សម្តែងក្តីអស់សង្ឃឹមព្រោះ ​Channel Youtube ត្រូវជនអគតិ ​Report រហូតដល់បាត់ជាលើកទី២ ក្រោមញើសឈាមអត់បាយក្រហាយទឹកក្នុងការបង្កើតបទថ្មី

ភ្នំពេញ៖ ថ្មីៗនេះលោក ទ្រី សក្កដា ឬ ​Ah  Da  Sakada បានបង្ហាញអារម្មណ៍អស់សង្ឃឹម ក្រោយពី Channel YouTube របស់លោកដែលទើបតែបង្កើតថ្មីឈ្មោះ SAKADA MUSIC ត្រូវបានបាត់ជាលើកទី២ ព្រោះតែមានជនអគតិមួយចំនួនដែលយកចម្រៀងលោកទៅបង្ហោះហើយ បែរជាមករីផត Channel YouTube របស់លោកជាលើកទី២ ធ្វើឲ្យលោកមានការខឹងសម្បារនិងសោកស្តាយជាខ្លាំង។

តារាចម្រៀង និងអ្នកនិពន្ធចម្រៀង ​Original  Songរូបនេះក៏បានឱ្យដឹងថា Channel YouTube ចាស់របស់លោកដែលមានអ្នក ​Subsrubed 179k  ក៏ធ្លាប់ត្រូវបានគេរីផត ដែរ ​ដូច្នេះលោកក៏បានបង្កើត Channel ​ថ្មី ហើយខិតខំថត MV បទ បើបងបាត់ការចងចាំ យកទៅបង្ហោះក្នុង Channel YouTube ថ្មីតែត្រូវបានគេរីផតម្តងទៀតរហូតដល់ក្រុមហ៊ុន ​Youtube  បិទចោលតែម្តង។

ដោយលោកសក្កដាបានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន Ah Da Sakada មានអត្ថន័យថា ៖ « អ្នកឈ្នះខ្ញុំហេីយ​ អ្នកក្លាយជាម្ចាស់កម្មសិទ្ធបញ្ញាលេីបទនេះហេីយ​ អ្នកអាចទាញខ្ញុំធ្វេីជាទាសកររបស់អ្នកហេីយ​ ! Channel ចាស់ខ្ញុំ​ 179k Subscribers ខ្ញុំសុខចិត្តលុបចោល​ ខំចាប់ផ្តេីមអាថ្មីពីចំណុចសូន្យ។ ខ្ញុំពិតជាហត់នឿយ​ ហត់ខ្លាំង​ ហត់ដល់ថ្នាក់មិនដឹងនិយាយយ៉ាងម៉េចឱ្យសម​ ! កម្លាំងញេីសឈាមខ្ញុំ​ ជិះទៅថត​ កាត់ព្រៃ​ កាត់សមុទ្រ​ អត់បាតអត់ទឹក​ អត់បានដេកអត់បានពួន​ តែចុងក្រោយអ្នកទាំងនេះបានបំផ្លាញ​ Channel YouTube ខ្ញុំជាលេីកទីពីរ​ ! ព្រឹកមិញ​ ខ្ញុំចង់ស្រក់ឈាម​ ! លួចទៀតទៅ​ លួចឱយឆ្អែតទៅ​ បន្តិចទៀតអ្នកលែងបានលួចហេីយ​ ពេលរលាយខ្ញុំបាត់ពី​ YouTube នេះ​​ »។

ក្រោយពីបានឃើញសាររៀបរាប់ទាំងអស់សង្ឃឹមមួយនេះ បានធ្វើឱ្យអ្នកគាំទ្រមានការអាណិតអាសូរដល់លោកសក្កដាជាខ្លាំងមិននឹកស្មានថាខំធ្វើអត់បាយអត់ទឹកបែរជាជួបរឿងបែបនេះ ​ថែមទាំងមានការខឹងសម្បារជាខ្លាំងចំពោះបុគ្គលមួយចំនួនដែលធ្វើរឿងគួរឱ្យស្អប់ខ្ពើមបែបនេះផងដែរ៕

123567


68404109_2391693417589932_7548708741332336640_n

64569204_2348769775215630_255049327133589504_n

49645564_2055981437827800_170111474067308544_n

49038946_2033247286767882_8595450639973089280_n